ខេត្តកំពង់ឆ្នាំង ៖ ក្រោយពេល មហាជនផ្ទុះការសង្ស័យកាន់តែច្រើន ហើយចម្លើយឪពុក ហាក់មិនទាន់ច្បាស់នោះ ពេលនេះ អង្គការបរទេសទាំងនេះ បានចុះស៊ើបអង្កេតដល់ទីកន្លែងកើតហេតុ ក្នុង ភូមិដើមជ្រែ ឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ករណីភ្លើងឆេះផ្ទះ ស្លាប់គ្នាដល់ទៅ៥នាក់ ក្នុងនោះ មានប្រពន្ធកំពុងពពោះ និងកូនចំនួន ៣នាក់ រស់តែឪពុក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា នេះបើយោងតាមការឲ្យដឹង របស់អង្គការការពារកុមារ CPU ដែលបាន បញ្ជាក់យ៉ាងដូច្នេះថា ៖
ក្រុមការងារចម្រុះ ECHO21 ត្រូវបានបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យនៅខេត្តកំពង់ឆ្នាំង ដែលបានបង្កអោយមនុស្សស្លាប់ចំនួន៥នាក់។ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងនាយកដ្ឋានបច្ចេកទេស និងវិទ្យាសាស្រ្តនៃក្រសួងមហាផ្ទៃ បានរួមគ្នាបង្កើតក្រុមការងារចម្រុះ ECHO21 ដើម្បីធ្វើការស៊ើបអង្កេតទៅលើករណីអគ្គីភ័យដែលបង្កអោយក្មេង៤នាក់មានអាយុ៩ឆ្នាំ, ៧ឆ្នាំ, ៧ឆ្នាំ និង៣ឆ្នាំ ព្រមទាំងម្តាយរបស់ពួកគេ បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ ក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU) រួមជាមួយកងកម្លាំងនគរបាលព្រហ្មទណ្ឌ និងនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តកំពង់ឆ្នាំងបានធ្វើកោសល្យវិច័យសាកសពទៅលើសាកសពទាំង៥ នៅថ្ងៃទី១០ ខែឧសភា។ ក្នុងពេលបច្ចុប្បន្ននេះ បុរសអាយុ៤១ឆ្នាំម្នាក់ ត្រូវជាប្តី និងឪពុករបស់ជនរងគ្រោះកំពុងតែផ្តល់ការបំភ្លឺដល់កម្លាំងសមត្ថកិច្ច។ យើងនឹងផ្តល់ពត៌មានបន្ថែមនៅពេលក្រោម។
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖




