តារា & កម្សាន្ដ
១១-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុននរណាធ្វើចិត្តបាន ឪពុកស្លាប់មិនដល់កន្លះខែផង ពេលនេះថ្ងៃកំណើតខ្លួនប្រែផ្លាស់ ប្អូនពៅ គៀត សុវណ្ណឡាង ត្រឹមពោលពាក្យទាំងនេះ
រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា ឪពុកតារាស្រី គៀត សុវណ្ណាឡាង ទើបតែស្លាប់ កាលពីចុងខែមេសា កន្លងទៅនេះទេ បើគិតមកដល់បច្ចុប្បន្ននេះ មានរយៈពេលមិនដល់ កន្លះខែផង។ តែបើងាកទៅមើល ក្រុមគ្រួសាររបស់ តារាស្រីនេះវិញ មិនថា រូបនាង និងបងប្អូនប្រុសទេ តែងបង្ហោះរូបភាពចាស់ សារភ្ជាប់នឹង ពាក្យខ្លីពោលនឹកឪពុកជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាក្តី ថ្ងៃនេះ ជាថ្ងៃកំណើតប្អូនប្រុសពៅ តារាស្រីរូបនេះ ស្របពេល រាល់ឆ្នាំតែងមានឪពុកនៅកៀកកើយ មានវត្តមានឪពុកអបអរ តែមកបាត់ភ្លាមៗបែបនេះ នរណាធ្វើចិត្តបាន ប្អូនប្រុសតារាស្រីរូបនេះ បានត្រឹមពោលពាក្យកំសត់ ដង្ហើយហៅឪពុកឲ្យត្រលប់វិញ ចង់បានភាពកក់ក្តៅដែលឪពុក ធ្លាប់ឲ្យ។
លើសពីនេះទៅទៀត គ្រាន់តែ ក៏ស្ទើរស្រក់ទឹកភ្នែក អួលដើមក ដោយមិនដឹងខ្លួនដែរ ចុះទម្រាំសាមីខ្លួន។ អារម្មណ៍មនុស្សយើងកំពុង ស្រលាញ់ កំពុងតែអោបក្រសោប ត្រូវទៅគ្មានថ្ងៃត្រលប់ គ្មានថ្ងៃដូចដើម រូបភាពគ្រប់យ៉ាងប្រែជា រឿងអតីត។ គួរបន្ថែមថា ប្អូនពៅតារាស្រីរូបនេះ បាននិយាយយ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់បន្ថែមនោះ តោះទៅមើលរូបភាពខាងក្រោម ៖