ម៉ិកស៊ីកូ៖ ពហុកីឡាដ្ឋាន Azteca នៃប្រទេសម៉ិកស៊ីកូដែលទីជាតាំងសម្រាប់ការប្រកួតផ្តាច់វគ្គព្រ័ត្រ FIFA World Cup ឆ្នាំ ១៩៧០ និង ១៩៨៦ គ្រោងនឹងបើកឡើងវិញជាសាធារណៈ បន្ទាប់ពីបានបិទអស់រយៈពេល ១៤ ខែដោយសារតែជំងឺកូវីដ-១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីតាំងដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៨៨,០០០ នាក់នឹងត្រូវរៀបចំការប្រកួតក្នុងព្រឹត្តិកាណ៍ Liga MX សម្រាប់វគ្គ ៨ ក្រុមចុងក្រោយដែលមានក្លិប Club America និងក្លិប Tijuana ប្រគួតតទល់នឹងគូប្រជែងរបស់ពួកគេដែលមិនទាន់បានកំណត់នៅឡើយនៅថ្ងៃទី ១៥ និង ១៦ ខែឧសភាខាមុខនេះ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ពហុកីឡាដ្ឋានបាននិយាយថា “វាពិតជាមានសេចក្តីរីករាយជាខ្លាំងដែលយើងត្រូវបានបញ្ជាក់ពីរដ្ឋាភិបាលនៃទីក្រុងម៉ិកស៊ីកូថាភ្លើងចរាចរណ៍នៃជំងឺរាតត្បាតបានប្ដូរទៅជាពណ៌លឿងហើយ”។
លំដាប់លំដោយនៃព្រឹត្តិការណ៍នេះនឹងអនុញ្ញាតឱ្យយើងទទួលបានអ្នកគាំទ្រដ៏ច្រើនអស្ចារ្យពីការប្រគួតរវាងក្លិប Club America និងក្លិប Cruz Azul ជាថ្មីម្តងទៀតរបស់ពួកគេ។ យើងនឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយសេចក្ដីសម្រេចរបស់អាជ្ញាធរលើជំហានបន្ទាប់ដើម្បីអនុវត្តការបើកកីឡាដ្ឋានសាជាថ្មីម្តងទៀត។
កីឡាដ្ឋាន Azteca ដែលធ្លាប់បានរៀបចំការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ ១៩៦៨ បានធ្វើឲ្យអ្នកគាំទ្រខកខានមិនបានចូលរួមទស្សនាការប្រកួតនៅឯកីឡដ្ឋានមួយនេះចាប់តាំងពីថ្ងៃទី ៧ ខែមីនាឆ្នាំមុន៕
ប្រភព៖ Xinhua News