អាមេរិក៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ បវរកញ្ញាចក្រវាលជុំវិញពិភពលោក បានបង្ហាញវត្តមានជាផ្លូវការនៅនៃសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនរួចជាស្រេច ក្នុងការដណ្តើមយកមកុដ បវរកញ្ញាចក្រវាលលើកទី ៦៩ ដែលប្រារដ្ឋនាពេលខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក យើងក៏បានឃើញ បវរកញ្ញាតំណាងប្រទេសផ្សេងៗគ្នា ដែលបង្ហាញខ្លួននៅលើសាធារណៈ មានការទាក់ទាញមហាជនទាំងពួង ដែលគេចាបអារម្មណ៍ខ្លាំង ជាមួយរូបសម្រស់ នៃរូបរាងឡើងខ្ញង់ រួមទាំង របស់ប្រើប្រាស់ សុទ្ធសឹងតែមានរបស់ថ្លៃៗ ដែលបានចាយរាងផងដែរ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ មានគេចែកចាយរូបភាព ទៅនឹងម្ចាស់ផ្ទះ បវរកញ្ញាចក្រវាល USA នាង Asya Branch បានទៅដល់សណ្ឋាគារ ដើម្បីចូលរួមប្រកួត ដែលនឹងខិតជិតមកដល់ នាថ្ងៃទី ១៦ នៅរដ្ឋ Florida។
ក្នុងរូបភាព បវរកញ្ញារូបនេះ ត្រូវបានគេចាប់អារម្មណ៍ជាខ្លាំង នៃការមកដល់របស់នាង ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល នៃការតុបតែងខ្លួន ដែលគេសង្កេតឃើញថា រូបនាងបានស្លៀកពាក់ក្នុងឈុតធម្មតាបំផុត អ្វីដែលចាប់អារម្មណ៍ជាងនេះទៅទៀត រូបនាងពាក់ស្បែកជើងស៊ក ខុសពីបវរកញ្ញាដទៃ ដែលបង្ហាញខ្លួនម្តងៗ ក្រោមរូបភាពខ្ញង់ឆើតឆាយ ខណៈរូបនាង តែងខ្លួនបែបសាមញ្ញៗ ជាមួយកាបូបធម្មតា មើលទៅពិតជាដាក់ខ្លួនមែន៕
សូមទស្សនារូបភាពខាងក្រោម៖



