បរទេស៖ នាឡិកា Apple Watch ជំនាន់ក្រោយប្រហែលជាអាចវាស់កម្រិតជាតិស្ករក្នុងឈាម វាស់សម្ពាធឈាមនិងជាតិអាល់កុលក្នុងឈាមបាន នេះបើយោងតាមអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែគេនៅមិនទាន់ដឹងទេថា តើមុខងារទាំងអស់នេះអាចនឹងមាននៅក្នុង Apple Watch 7 ដែលទំនងជាត្រូវចេញនៅចុងឆ្នាំនេះនោះទេ។
ក្រុមហ៊ុន Rockley Photonics របស់ចក្រភពអង់គ្លេស ដែលជាអ្នកផលិត sensors សម្រាប់នាឡិកា smartwatch និងបានហៅ Apple ថាជាអតិថិជនធំជាងគេរបស់ខ្លួន បាននិយាយថា នឹងមិនអាចចែកចាយបន្ទះឈីបស៊ីលីកូនសម្រាប់មុខងារត្រួតពិនិត្យសុខភាព រហូតដល់ពាក់កណ្តាលឆ្នាំ2022ឯណោះ។
ការពង្រីកមុខងារតាមដានវេជ្ជសាស្ត្រប្រហែលជានឹងធ្វើឱ្យអ្នកប្រើប្រាស់ចាប់អារម្មណ៍ ជាពិសេសអ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ2 ដែលប្រហែលជាត្រូវការធ្វើតេស្តជាតិស្ករក្នុងឈាមច្រើនដងក្នុងមួយថ្ងៃ។
Apple បានធ្វើការអភិវឌ្ឍលើមុខងារវាស់គ្លុយកូសក្នុងឈាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នាយកប្រតិបត្តិលោក Tim Cook ក៏ធ្លាប់បានសាកល្បងឧបករណ៍មួយនៅឆ្នាំ2017ផងដែរ នេះបើយោងតាមសារព័ត៌មាន CNBC។ យោងតាម MacRumors បានឱ្យដឹងថា លក្ខណៈពិសេសនេះអាចនឹងមានក្នុង Apple Watch 7។
ដូចគ្នានេះ គេហទំព័រព័ត៌មានបច្ចេកវិទ្យា Tom's Guide ក៏បានរាយការណ៍ផងដែរថា ការត្រួតពិនិត្យសម្ពាធឈាមអាចនឹងត្រូវដាក់នៅក្នុងម៉ូឌែលបន្ទាប់របស់ Apple Watch៕
Join us: https://t.me/khmerload