បរទេស៖ លោក Pep បានដឹកដៃក្រុមមេឃខៀវ Manchester City ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Champion League ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លិប ក្រោយបំបាក់ក្រុមខ្លាំង PSG ក្នុងលទ្ធផលទាំង២ជើង ៤-១ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សការប្រកួតជើងទី២នេះបានធ្វើឡើងនៅកីឡាករដ្ឋាន Etihad Stadium របស់ Man City ក្រោមព្រឹលធ្លាក់ក្នុងសីតុណ្ហភាព -៥អង្សា ។ វាជាការប្រកួតដ៏ល្អមើលមួយដែលក្នុងតង់ទី១ ក្រុមភ្ញៀវ PSG បានដាក់សម្ពាធវាយបុកដើម្បីទាមទារយកគ្រាប់បាល់ តែមិនអាចសម្រេចបានឡើយ រហូតដល់នាទីទី ១១ ក្រុម Man City បានវាយបកមកវិញបានគ្រាប់បាល់នាំមុខ១គ្រាប់បន្ថែមទៀត ដោយកីឡាករ Riyad Mahrez ក្រោយពីមានការសហការគ្នាយ៉ាងល្អពីសំណាក់មិត្តរួមក្រុម ។
បន្ទាប់ពីរបូតគ្រាប់បាល់១គ្រាប់ PSG ហាក់បន្តរសម្រុកបន្ថែមទៀត តែយ៉ាងណា PSG មិនអាចធ្វើអ្វីតំបន់ការពាររបស់ក្រុមដែលដឹកនាំដោយលោក Pep បានឡើយ ដែលធ្វើឲ្យលទ្ធផល 1-0 បន្តររហូតដល់ចប់តង់ទី១ ។
ឈានដល់តង់ទី២ Man City ហាក់ដាក់សម្ពាតវិញ រហូតដល់នាទីទី 63 Man City បានធ្វើការសហការគ្នាវាយបក Counter Attack យ៉ាងល្អ ដែលធ្វើឲ្យ Riyad Mahrez រកបាន១គ្រាប់បន្ថែមទៀតឲ្យ Man City នាំមុខបន្ត។
ក្នុងការប្រកួតនោះ ក៏មានការប៉ះទង្គិចគ្នាគួរសមផងដែររហូតដល់កីឡាករ PSG ម្នាក់ត្រូវបានទទួលកាតក្រហមបណ្តេញចេញពីការប្រកួត មុនពេលអជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត ក្នុងលទ្ធផល Man City 2-0 PSG ដែលសរុបទាំង២ជើង 4-1 ។ លទ្ធផលនេះបានធ្វើឲ្យ Man City បានឡើងដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតក្របខ័ណ្ឌ UEFA Champion League ជាលើកដំបូងក្នុងប្រវត្តសាស្រ្តក្លឹប Man City ៕
ចង់ដឹងការប្រកួតយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖