បរទេស៖ រឿងដែលកម្រនឹងកើតឡើងដែលតារាឆ្នើមប្រចាំក្រុម FC Barcelona គឺកីឡាករ Lionel Messi បានអញ្ជើញមិត្តរួមក្រុមមកជប់លៀងនៅផ្ទះរបស់គាត់កាលពីយប់មិញដើម្បីបង្កើនស្មារតីសាមគ្គីភាពរបស់ក្រុម ក៏ដូចជាផ្តោតលើការប្រកួតដែលនៅសល់ចុងក្រោយ ជាពិសេសគឺការប៉ះ Atletico Madrid នៅចុងសប្តាហ៍នេះតែម្តងប្រសិនបើ Barcelona ឈ្នះការប្រកួតដែលនៅសល់ទាំងអស់ហើយក្រុម Real Madrid ភ្លាត់ស្មើឬចាញ់នោះ ក្រុម Barcelona នឹងក្លាយជាម្ចាស់ពាន Laliga ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករជាច្រើនបានមកចូលរួមតាមការអញ្ជើញរបស់ Messi ដោយខ្លះមកជាលក្ខណ:គូស្នេហ៍ ខ្លះទៀតមកជាលក្ខណ:មិត្តរួមក្រុម និងមួយប្រភេទទៀតគឺជិះតាក់សុីមកតែម្តង ហើយកីឡាករមានដូចជា៖ De jong , Pique , Jordi Alba , Pedri , Trincao , Leglet , Pjanic , Mingueza , Roberto , Arujo , Braithwaite ៕




