ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម West Ham កីឡាករ Michail Antonio បាននិយាយថាពួកគេនឹងមិនបោះបង់ចោលនូវក្តីសុបិនរបស់ពួកគេក្នុងការដណ្តើមយកដំណែងTop 4 ដើម្បីមានឱកាសទៅលេងនៅ Champions League នោះទេក្រោយពីរូបគេបានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងជ័យជម្នះរបស់ខ្លួនលើក្រុម Burnley ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមញញួរយក្សបានឡើងមកឈរនៅចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងដោយដេញតាមពីក្រោយក្រុមតោខៀវ Chelsea តែ ៣ ពិន្ទុប៉ុណ្ណោះដោយនៅសល់ ៤ ប្រកួតទៀតនៃរដូវកាលនេះ។

ក្នុងការប្រកួតនេះដែរកីឡាករ Chris Wood បានស៊ុតបាល់ពិន័យពីបាល់ប៉េណាល់ទីដើម្បីជួយឲ្យ Burnley នាំមុខមុន ខណៈនាទីបន្ទាប់ Antonio បានស៊ុតតាមស្មើរនិងបន្តការនាំមុខទៅលើក្រុមម្ចាស់ផ្ទះដោយការបញ្ជូនបាល់ពីកីឡាករ Vladimir Coufal និង គ្រាប់ទី២ក្រោមការបញ្ជូនពីកីឡាករ Ben Benma ។

គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធរូបនេះទើបតែបានវិលត្រឡប់មកវិញក្រោយរងរបួសសសៃពួររយៈពេល ៤ សប្តាហ៍ ហើយបន្តនិយាយដោយបែបនេះថា៖“ វាមិនគួរឱ្យជឿដែលអ្នករាល់គ្នាចង់លេងនៅ Champions League៕