Tuchel ថា Chelsea ត្រៀមខ្លួនរួចរាល់ហើយក្នុងប្រកួត UCL ជើងទី២ តទល់នឹង Real Madrid

//s9.kh1.co/81/819993140318c17e42b71fe1b341f01f385f78a0.jpg
កីទ្បា

 ០៣-ឧសភា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

លោក Thomas Tuchel

អង់គ្លេស៖ លោក Thomas Tuchel អ្នកចាត់ការ​ក្លិប Chelsea បាន​និយាយ​កាលពីពេលថ្មីៗ​នេះថា ក្លិបលោកត្រៀមខ្លួនរួចរាល់ហើយ​ក្នុងប្រកួតតទល់នឹងក្លិប Real Madrid ក្របខ័ណ្ឌ UEFA Champions League ជើងទី២ នៅ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១​ខាង​មុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សកម្មភាពប្រកួតជើងទី១
សកម្មភាពប្រកួតជើងទី១

លោក Tuchel បាន​និយាយថា​៖" យើង​កំពុង​ស្ថិតក្នុងស្ថានភាព​មួយ ដែល​មនុស្សម្នាក់ចង់មើលការលេងរបស់យើងក្នុងប្រកួតដ៏សំខាន់មួយ​នេះ។ នៅ​ក្នុងពេល​នេះយើង​អត់មាន​ភ័យអីទេ ហើយយើង​ក៏មានស្ដាយអី​ដែរ។ យើងត្រៀមខ្លួនរួចរាល់ហើយក្នុងប្រកួត​ដ៏ធំមួយនេះ"។

លោកបានបន្តថា​៖ "យើង​មាន​តែខិតខំឲ្យ​ខ្លាំងជា​ទីបំផុតព្រោះថាច្បាស់ណាស់ Real នឹង​ឲ្យ​យើង​ប្រកួត​ស្រួលៗនោះទេ។ តែ​ម៉េច​ក៏​ដោយ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​បាន​ប្រកួត​នឹង​ពួក​គេ ខ្ញុំ​ពេញចិត្ត​នឹង​ឡើង​មកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​នេះ "។

សកម្មភាពប្រកួតជើងទី១
សកម្មភាពប្រកួតជើងទី១

កាលពីប្រកួត UCL ខាង​លើ​ជើងទី១ Chelsea និង Real បាន​ប្រកួត​ស្មើគ្នាក្នុងលទ្ធផល ១-១៕

ប្រភពDaily Mail

Him Rotha
Rotha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T