អង់គ្លេស៖ ក្លិប Tottenham Hotspur បានប្រកួតឈ្នះនឹងក្លិប Sheffield United ក្របខ័ណ្ឌ Premier League នៅលទ្ធផល ៤-០ នៅក្នុងថ្ងៃនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សSpurs បានស៊ុតចូល ៤គ្រាប់ជាបន្តបន្ទាប់ដោយកីឡាករ ២រូបគឺ ខ្សែប្រយុទ្ធខ្ចីជើងពីក្លិប Real Madrid កីឡាករ Gareth Bale រកបាន ៣គ្រាប់នៅនាទីទី៣៦ម្ដង នាទីទី៦១ម្ដង និងនាទីទី៦៩ម្ដង។ រីឯគ្រាប់៤រកបានដោយខ្សែប្រយុទ្ធ Son Heung-min នៅនាទីទី៧៧។
ចំណែកឯខាង Sheffield វិញទោះជាខិតខំវាយបកមកវិញយ៉ាងណាក្ដីក៏មិនអាចរកគ្រាប់បាល់តាមទាន់ Spurs ដែរ។
ក្រោយប្រកួតនេះចប់ Spurs បានឈរនៅក្នុងចំណាត់ថ្នាក់ទី៥នៅក្នុងប្រកួត PL ខាងលើដោយមាន៥៦ពិន្ទុ ខណៈ Sheffield វិញកំពុងឈរនៅចំណាត់ថ្នាកទី២០ ដែលមាន ១៧ពិន្ទុ៕
ប្រភព៖ Evening Standard