បរទេស៖ បន្ទាប់ពីលោក Pep Guardiola បានចូលមកដឹកនាំក្លឹបបាល់ទាត់មេឃខៀវ Manchester City ពួកគេបានទទួលនូវភាពជោគជ័យជាច្រើនទាំងពានរង្វាន់ក្នុងស្រុកនិងនៅក្នុងទ្វីបអឺរ៉ុប។ ជាមួយនឹងភាពជោគជ័យនេះអ្នកចាត់ការរបស់ក្លិបលោក Pep Guardiola ក៏បានសារភាពថាកត្តាចម្បងដែលធ្វើឲ្យលោកជោគជ័យនៅអង់គ្លេសគឺកត្តកីឡាករ។ លោកបាននិយាយថា វាគ្មានអ្វីជាការសម្ងាត់នោះទេ បើអ្នកចង់ឈ្នះពានបើអ្នកចង់ជោគជ័យអ្នកត្រូវតែចំណាយក្នុងការនាំយកកីឡាករល្អៗមកចូលរួម ហើយក្រុមមួយដែលសម្បួរទៅដោយកីឡាករប្រកបដោយគុណភាពក្រុមនោះនឹងជោគជ័យរយៈពេលយូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា តាំងពីលោក Pep Guardiola បានចូលមកដឹកនាំ City មកពួកគេបានឈ្នះពានរង្វាន់ Premier League ពីរដង EFL Cup ពីរដងនិង FA Cup ម្ដង ហើយរដូវកាលនេះលោកបានជួយពួកគេមកដល់វគ្គបួនក្រុមចុងក្រោយនៃពានរង្វាន់ UEFA Champion League ទៀតផង៕