អ៉ីតាលី៖ អ្នកចាំទីក្លិប AC Milan កីឡាករ Gianluigi Donnarumma ត្រូវបានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងកំពុងត្រូវបានក្លិប Juventus ទាក់ទងចង់បានសម្រាប់រដូវកាលក្ដៅខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ Transfermarket កាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងខណៈពេលនេះ Juventus កំពុងពិនិត្យលទ្ធភាពក្នុងការចំណាយលុយជាង ៧២លានដុល្លារ ក្នុងការទិញយកអ្នកចាំទីខាងលើ។
យ៉ាងណាក្ដីមកទល់នឹងពេល មិនទាន់មានប្រភពផ្លូវការណាមួយចុះផ្សាយថា អ្នកចាំទី Donnarumma ឆ្លើយយ៉ាងម៉េចនៅឡើយទេទាក់ទងនឹងការចង់បានរបស់ Juventus នេះ។

Donnarumma បានមកលេងឲ្យ AC Milan តាំងពីឆ្នាំ២០១៥ ដោយចូលរួមលេង២៤៦ប្រកួត និងដាច់កុងត្រាជាមួយក្លិបនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ខាងមុខ៕