បរទេស៖ ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំសញ្ជាតិស៊ុយអ៊ែត Zlatan Ibrahimovic បានបន្តកុងត្រាថ្មីរបស់ខ្លួនជាមួយនឹងក្លឹបបាល់ទាត់ AC Milan ចំនួន ១ឆ្នាំទៀតរហូតដល់ខែមិថុនាឆ្នាំ ២០២២ ។ នេះបើយោងតាមលោក Paolo Maldini នាយកប្រតិបត្តិក្លឹប AC Milan បានបញ្ជាក់ថា "កិច្ចព្រមព្រៀងរវាងក្លឹបនិង Zlatan Ibrahimovic បានឈានដល់សេចក្តីសម្រេចហើយ អ្វីគ្រប់យ៉ាងគឺជោគជ័យទាំងអស់ដូចការគ្រោងទុក"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Zlatan Ibrahimovic នឹងឈានចូលវ័យ ៤០ ឆ្នាំនៅខែតុលាឆ្នាំក្រោយ។ ហើយកិច្ចព្រមព្រៀងថ្មីរបស់គាត់ត្រូវបានគេរាយការណ៍ថាមានតម្លៃ ៧ លានអឺរ៉ូ (ប្រហែល ៨,៣ លានដុល្លារ) ក្នុងមួយឆ្នាំ គឺដូចគ្នានឹងប្រាក់ខែប្រចាំឆ្នាំរបស់គាត់កាលពីកុងត្រាមុនដែរ។ សូមបញ្ជាក់នៅក្នុងរដូវកាលនេះ Zlatan Ibrahimovic រកបាន ១៦ គ្រាប់ក្នុងចំណោម ២៤ ប្រកួតធ្វើឲ្យ AC Milan ឈរលេខ ២មានកៅអីសម្រាប់លេងពាន UCL នារដូវការក្រោយ៕
