កូរ៉េខាងត្បូង៖ យោងតាមផលិតកម្ម YG Entertainment នៅថ្ងៃទី ២១ បានឲ្យដឹងថាបរិមាណនៃចំនួននៃអាល់ប៊ុមទោលរបស់ Rosé ក្រុម BLACKPINK ដែលបានចែកចេញជា ៣ ប្រភេទគឺ CD ប្រភេទLP និង KiT ត្រូវបានលក់ចេញរហូតដល់ ៥០២.៤៤៧បន្ទះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេត្រូវបានរាយការណ៍មកថា តួលេខដ៏ច្រើន នៃការលក់អាល់ប៊ុម «-R-» របស់នាង បានធ្វើឲ្យតារាចម្រៀងស្រីទោល Rosé បានបំណែកកំណត់ត្រា ក្លាយជាសិល្បៈករនារីកូរ៉េដំបូង ១៩ឆ្នាំចុងក្រោយ ទទួលបានសមទ្ធផល ដ៏អស្ចារ្យមួយនេះ។
មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងអាល់ប៊ុមទោលរបស់តារាស្រីវ័យ ២៣ឆ្នាំរូបនេះ ក៏បានវាយលុកទីផ្សារតន្រ្តីពិភពលោកផងដែរ ជាមួយ បទចំរៀងដែលមានឈ្មោះថា «On The Ground» បានស្ថិតនៅលើតារាង iTunes Top Song Chart នៅក្នុងប្រទេសចំនួន ៥១ រួមទាំងសហរដ្ឋអាមេរិកនិងជាប់ចំណាត់ថ្នាក់លើតារាង Billboard Global 200 និង Global YouTube Chart នៅសហរដ្ឋអាមេរិកទៀតផង៕
សូមចូលរួមអបអរនូវសមទ្ធផលរបស់នាងមួយនេះ!
សូមទស្សនារូបភាពខាងក្រោម៖


