បន្លែ-ផ្លែឈើទាំង៩មុខនេះ ជួយការពារសួតបានយ៉ាងល្អ ប្រឆាំងជាមួយនឹងការឆ្លងមេរោគកាចសាហាវផ្សេងៗ!

//s9.kh1.co/62/623298f408fd7436aa2ddf6c96f7d1446a0cf2de.jpg
យល់ដឹង

 ២១-មេសា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

នៅក្នុងសម័យ កូវីត-១៩ នេះ ម្នាក់ៗពិតជាព្រួយបារម្ភណាស់អំពីសុខសុវត្ថិភាព និងសុខភាពរបស់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ផងដែរ។

នៅក្នុងសម័យ កូវីត-១៩ នេះ ម្នាក់ៗពិតជាព្រួយបារម្ភណាស់អំពីសុខសុវត្ថិភាព និងសុខភាពរបស់ខ្លួន ព្រមទាំងក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ផងដែរ។ ហេតុដូច្នេះហើយការទទួលទានអាហារប្រចាំថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពរាងកាយ ជាពិសេសគឺសុខភាពសួត ដែលត្រូវការពារជានិច្ចដើម្បីទប់ទល់ប្រសិនបើឆ្លងមេរោគកូវីត-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តោះ! កុំឱ្យខាតពេលយូរមកដឹងទាំងអស់គ្នាថា តើអាហារណាខ្លះដែលងាយស្រួលរក ហើយទទួលទានទៅអាចជំនួយដល់សួតរបស់យើងឱ្យមានសុខភាពល្អ រឹងមាំ ការពារពីមេរោកដ៏កាចសាហាវ៖

១) ខ្ទឹម ស៖ អ្នកដឹងទេថា នៅក្នុងខ្ទឹម ស ដែលអ្នកតែងតែប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងមុខម្ហូមនានាមានសាធាតុ Allicin ដែលមានសារៈសំខាន់ចំពោះរាងកាយយ៉ាងខ្លាំង ដោយវាអាចជួយការពារពីមេរោគផ្តាសាយតូច-ធំ បានយ៉ាងល្អ ជាពិសេសជួយបំពង់ ក មិនឱ្យរលាក បំប៉នសួត ជំនួយផ្លូវដង្ហើម ព្រមទាំងជួយកាត់បន្ថយជំងឺមហារីកបានយ៉ាងល្អទៀតផង។

ខ្ទឹម ស
ខ្ទឹម ស

២) ការ៉ុត៖ ជាបន្លែពេញនិយម និងងាយស្រួលរកនៅក្នុងទីផ្សារទូទៅ វាសម្បូរទៅដោយសារធាតុមេតាការ៉ូទីន ហើយវានឹងបន្លែងទៅជាវីតាមីន A នៅពេលចូលទៅក្នុងរាងកាយរបស់យើង ដើម្បីជួយការពារពីវីរុសផ្សេងៗ ការឆ្លងរោគ និងជួយឱ្យប្រព័ន្ធដង្ហើមមានដំណើរការល្អផងដែរ។ ប៉ុន្តែនៅក្នុងពេលនេះសូមណែនាំឱ្យលោកអ្នកចម្អិនការ៉ុតឱ្យបានឆ្អិនល្អសិនមុននឹងទទួលទានដើម្បីប្រាកដថាមានសុវត្ថិភាពចំពោះសុខភាព។​

ការ៉ុត
ការ៉ុត

៣) ខ្ញី៖ ដូចបានដឹងស្រាប់មកហើយថា ខ្ញីគឺជាឱសថបុរាណដ៏អស្ចារ្យនៅក្នុងការព្យាបាលជំងឺផ្លូវដង្ហើមដូចជា បន្ថយអាការផ្តាសាយ ក្អក កណ្តាស់ បានយ៉ាងមានប្រសិទ្ធភាព។ ហើយនៅក្នុងសម័យកាលកូវីត១៩ នេះ វាអាចជួយបំប៉នសួតឱ្យមានសុខភាពល្អដើម្បីត្រៀមទប់ទល់វីរុសកូវីត-១៩ នេះបានផងដែរ។​

ខ្ញី
ខ្ញី

៤) ប្រូខូលី៖ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា ​សារធាតុនៅក្នុងបន្លែបៃតងដូចជាប្រូខូលីនេះនឹងជួយការពារសួតពីការវាយប្រហារពីបណ្តាមេរោគអាក្រក់នានា មិនតែប៉ុណ្ណោះវានឹងជួយបង្កើត និងបង្កើនប្រព័ន្ធការពារសួតឱ្យរឹងមាំការពារពីសារជាតិពិសផ្សេងៗ ព្រមទាំងមានសារធាតុ Quercetin ដែលជួយការពាររោគហឺត រោគចាញ់អាកាសធាតុ មហារីក និងបេះដូងបានយ៉ាងល្អប្រសើរ។

ប្រូខូលី
ប្រូខូលី

៥) រមៀត ឬម្ស៉ៅរមៀត៖​ រមៀតក៏មានសមត្ថភាពជួយបណ្តេញមេរោគផ្តាសាយ និងជំនួយសួតឱ្យមានសុខភាពល្អមិនចាញ់បន្លែផ្លែឈើដទៃដែរ។ មានការសិក្សាមួយបានរកឃើញថា បរសិនបើអ្នកបរិភោគរមៀត ឬម្ស៉ៅរមៀតនៅចន្លោះម៉ោងពី 3:00-5:00 ល្ងាច នោះនឹងជួយបំរុងសួត ជួយកសាង និងការពារស្បែក ថែមទាំងជួយឱ្យដកដង្ហើមបានស្រួល ជាពិសេសអាចជួយស្រ្តីឱ្យចៀសឆ្ងាយពីជំងឺមហារីកមាត់ស្បូនបានយ៉ាងល្អផងដែរ។

រមៀត ឬម្ស៉ៅរមៀត
រមៀត ឬម្ស៉ៅរមៀត

៦) ផ្លែប៉ោម៖ សម្បូរទៅដោយវីតាមីន C ជាច្រើនជួយការពាររាងកាយតតាំងជាមួយនឹងមេរោគអាក្រក់ ជួយឱ្យសួតរឹងមាំ សម្រួលផ្លូវដង្ហើម ព្រមទាំងជំនួយស្បែកផងដែរ។

 ផ្លែប៉ោម
 ផ្លែប៉ោម

៧) ត្រសក់ផ្អែម៖ នៅក្នុងត្រសក់ផ្អែមមានវីតាមីន C និងមេតាការ៉ូទីនខ្ពស់ ជួយការពាររាងកាយព្រមទាំងជំនួយសួតឱ្យមានភាពរឹងមាំការពារពីមេរោគផ្សេងៗដែលប៉ុនប៉ងបំផ្លាញសួត។

ត្រសក់ផ្អែម
ត្រសក់ផ្អែម

៨) ក្រូចលឿង៖ ជួយបំបាត់ផ្តាសាយ មានវីតាមីន C ខ្ពស់ ជួយឱ្យដកដង្ហើមបានស្រួល។ វាត្រូវបានគេប្រើប្រាស់យ៉ាងពេញនិយមនៅក្នុងការពិសារជាមួយនឹងទឹកក្តៅលាយទឹកឃ្មុំ បើទទួលទាននៅពេលព្រឹកជាប្រចាំនឹងជួយលាងពោះវៀនរបស់អ្នកឱ្យបានស្អាតល្អផងដែរ។

ក្រូចលឿង
ក្រូចលឿង

៩) ពពួកប៊ឺរី៖ ដូចជាស្រ្តរប៊ឺរី ឬប្លូប៊ឺរី សុទ្ធតែសម្បូរទៅដោយវីតាមីនជាច្រើនប្រភេទ ជួយការពារសួត ព្យាបាលរោគសួតបានយ៉ាងល្អប្រសើរ ចៀសឆ្ងាយពីមេរោគសាហាវៗបានយ៉ាងមានប្រសិទ្ធភាព។

ពពួកប៊ឺរី
ពពួកប៊ឺរី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T