បរទេស៖ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះមានការបែកធ្លាយជាច្រើនអំពីទូរសព្ទ iPhone 13 របស់ Apple ហើយថ្ងៃនេះក្រុមហ៊ុន Apple បានបញ្ចេញទូរសព្ទ iPhone ថ្មី ដែលធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នាមានការភ្ញាក់ផ្អើលមិនស្ទើរទេ។ ប៉ុន្តែវាមិនមែនជា iPhone 13 ដែលគេគ្រប់គ្នារំពឹងទុកនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុនបានបញ្ជាក់ពីការដាក់លក់ទូរសព្ទ iPhone 12 និង iPhone 12 Mini ថ្មីដែលមានពណ៌ស្វាយ។ ក្រុមហ៊ុនក៏បានបញ្ជាក់ទាំងតម្លៃ និងកាលបរិច្ឆេទចេញលក់ផងដែរ។
Apple បានបញ្ជាក់ថាអតិថិជនអាចកម្មង់ទុកមុននូវ iPhone 12 និង iPhone 12 mini ពណ៌ស្វាយចាប់ពីថ្ងៃសុក្រ ទី23 ខែមេសានេះតទៅ ហើយនឹងបានវានៅថ្ងៃសុក្រ ទី30 ខែមេសា។
តម្លៃសម្រាប់ iPhone 12 Mini នឹងចាប់ផ្តើមពី699ដុល្លារ ចំណែក iPhone 12 នឹងចាប់ផ្តើមពីតម្លៃ799ដុល្លារ។ គួរបញ្ចាក់ផងដែរថា ពួកវាមិនមានឆ្នាំងសាក ឬខ្សែសាក USB-C ភ្ជាប់មកជាមួយនោះទេ៕