Apple ប្រកាសបញ្ចេញ iMac រចនាថ្មី ដើរដោយប្រើបន្ទះឈីប M1 និងមានជម្រើសពណ៌ប្រាំពីរពណ៌ ដូចឥន្ធនូ

//s9.kh1.co/bc/bc7c1a9e9642fbd2d0edf62c676741fc3c7959e7.jpg
បច្ចេកវិទ្យា

 ២១-មេសា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ពិតជា colorful មែនលើកនេះ មើលទៅឧបករណ៍‌របស់ Apple លើកក្រោយៗនេះមានពណ៍ចែងចាំងតែម្តង

បរទេស៖ ក្រុមហ៊ុន Apple បានប្រកាសចេញនូវកំព្យូទ័រ iMac ថ្មីទំហំ24អ៊ីញ បំពាក់នូវបន្ទះឈីប M1 មានអេក្រង់បង្ហាញដល់ទៅ 4.5K និងមានជម្រើសពណ៌ជាច្រើនសម្រាប់ជ្រើសរើស។ វាក៏មានប្រព័ន្ធ cooling system មានកាមេរ៉ាមុខ ប្រព័ន្ធបំពងសំឡេង មីក្រូហ្វូន, power connector និងបរិក្ខាថ្មីៗកាន់តែប្រសើរជាងមុនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

‌iMac ថ្មីទំហំ24អ៊ីញនេះ គឺជា ‌iMac‌ ដំបូងគេដែលបំពាក់ឈីប silicon processor ដែលផលិតដោយ Apple ផ្ទាល់តែម្តង គឺឈីប M1‌ បន្ទាប់ពីប្រើឈីប Intel អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការផ្លាស់ប្តូរនេះអនុញ្ញាតឱ្យ‌ iMac នេះមានប្រព័ន្ធ cooling system ថ្មីទាំងស្រុងដែលមានតែតែកង្ហារតូចពីរតែប៉ុណ្ណោះ។

រូបភាព
រូបភាព

បើប្រៀបធៀបទៅនឹង ‌iMac ទំហំ 21.5-inch លើកមុនដែលប្រើឈីបរបស់ Intel វិញ ប្រភេទថ្មីនេះមានមុខងារ CPU លឿនជាងមុន85ភាគរយ លឿនជាងមុនដល់ទៅ2ដងសម្រាប់កម្មវិធីដូចជា Affinity Photo និង Photoshop ហើយមាន performance លឿនជាងមុន50ភាគរយឯណោះ។

រូបភាព
រូបភាព

ឧបករណ៍‌ iMac‌ ថ្មីភ្ជាប់មកជាមួយគ្រឿងបរិក្ខាថ្មីៗ ដូចជា Magic Mouse និង Magic Trackpad ហើយក៏មានក្តារចុច Magic Keyboard ថ្មីដែលមាន Touch ID ជាលើកដំបូងផងដែរ។  

រូបភាព
រូបភាព

‌iMac ថ្មីមានជម្រើសពណ៌ដល់ទៅ7ពណ៌ ដូចជាពណ៌បៃតង ពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ខៀវ និងពណ៌ប្រាក់ ដោយជម្រើសពណ៌លឿង និងពណ៌ទឹកក្រូច គឺមានសម្រាប់តែជាម៉ូឌែល 8-core តែប៉ុណ្ណោះ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T