ភ្នំពេញ៖ អ្នកនាង ខាត់ សុឃីម ជាតារាស្រីដែលមានពហុជំនាញ ដេលនាងមានជំនាញជាច្រើន នៅក្នុងវិស័យសិល្បៈ ជាពិសេសគឺវិស័យចម្រៀង ដែលនាងពិតជាមានសម្លេងយ៉ាងពីរោះ មិនថាច្រៀងក្នុងបទ សម័យ ឬបទបែបបុរាណ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ អ្នកនាងបានឈានជើងចូលសិល្បៈមកជាច្រើនឆ្នាំហើយ តែនាងនៅតែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង ដោយនាង តែងតែបង្ហាញនៅបទចម្រៀងជាបទបុរាណ ស្ដាប់ទៅពិតជាពីរោះ គួរឲ្យចង់ស្ដាប់ ជាពិសេសបទមួយៗតែងតែអមជមួយភ្លេងខ្មែរបែបបុរាណ។
ជាក់ស្ដែងថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបែកធ្លាយនៅវីដេអូ អ្នកនាង ខាត់ សុឃីម បានធ្វើការសម្ដែងបកស្រាយនូវបទចម្រៀង កាត់ខាន់ស្លា ប្រពៃណីខ្មែរ តាំងពីនៅវ័យក្មេង ឃើញថាអ្នកនាងពិតជាមានទេពកោសល្យ និងពិតជាមានទឹកដមសម្លេង ពិរោះរណ្ដុំ មិនថាជាសម្លេងពីក្មេងរហូតដល់ពេលបច្ចុប្បន្នរឹតតែពិរោះខ្លាំងឡើង ពេលបានស្ដាប់ពិតជាប្លែកអាម្មណ៍៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖