បរទេស៖ គេហទំព័រ Yahoo Finance បានបង្ហាញឲ្យដឹងថា JPMorgan Chase គឺជាអ្នកនៅពីក្រោយខ្នងនៃពាន European Super League ដែលមានប្រាក់រង្វាន់រហូតដល់ ៤០០លានដុល្លា។ JPMorgan Chase គឺជាធនាគារវិនិយោគអាមេរិកដែលមានសាខារហូតដល់ ៦០ប្រទេស ហើយមានទីស្នាក់ការកណ្ដាលនៅទីក្រុង New York។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
JPMorgan Chase ត្រូវបានបង្កើតឡើងដោយ J. P. Morgan(John Pierpont Morgan) ដែលជាអ្នកជំនួញអាមេរិក។ បច្ចុប្បន្ននេះលោក Jamie Dimon ជាអ្នកគ្រប់គ្រង JPMorgan Chase ដែលមានបុគ្គលិកប្រហែល ពីរសែនបួនមុឺននាក់(២៤០ ០០០នាក់)ជំុវិញពិភពលោក។ គួរបញ្ជាក់ឲ្យដឹងថាលោក J. P. Morgan (John Pierpont Morgan) មានទឹកប្រាប់រហូតដល់ ៣.២សែនលានដុល្លា(៣.២trillion) នេះបើតាមការរបាយការណ៍ឆ្នាំ២០២០៕


