ប្រេសុីល៖ គ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិប្រេសុីល លោក Carlo Ancelotti ត្រូវបានគេរាយការណ៍ថា គាត់គ្រោងនឹងស្វាគមន៍ Casemiro ត្រឡប់មកកាន់ក្រុមរហស្សនាមសាំបាសារជាថ្មីនាពេលឆាប់ៗនេះ ពេលដែលលោកចាប់ផ្តើមចូលកាន់តំណែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីម្សិលមិញនេះ គឺ សហព័ន្ធបាល់ទាត់នៃប្រទេសប្រេសុីល បានប្រកាសជាផ្លូវការហើយអំពីការតែងតាំងលោក Ancelotti ជា គ្រូបង្គោល ខណៈ លោកនឹងចូលមកកាន់តំណែងចាប់ពីថ្ងៃទី ២៦ ខែឧសភា នេះតទៅ ដើម្បីចាប់ផ្តើមរៀបចំក្រុមចូលរួមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។

ទាក់ទងនឹងរឿងខាងលើ បើយោងទៅតាមការចុះផ្សាយរបស់ Fabrizio Romano បានទម្លាយថា លោក Ancelotti នឹងធ្វើការពិភាក្សាគ្នាជាមួយ Casemiro ដើម្បីនាំយករូបគេមកកាន់ក្រុមជម្រើសជាតិប្រេសុីលជាថ្មី ក្រោយតារាឆ្នើម Man UTD ខាងលើខកខានជាប់ជម្រើសជាតិអស់មួយរយៈ ខណៈ Casemiro ធ្លាប់ជាកូនសិស្សសំណព្វរបស់លោក Ancelotti អំឡុងពេលអ្នកទាំងពីរធ្វើការជាមួយនៅ Real Madrid ដោយលោកគិតថា វត្តមានរបស់ Casemiro នឹងអាចជួយផ្តល់បទពិសោធន៍បន្ថែមមកកាន់ក្រុម ស្របពេល Neymar Jr. ក៏នៅតែដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុមរបស់លោកផងដែរ៕




