រកឃើញអ្នកឆ្លងកូវីដ១៩ ម្នាក់ទៀតធ្លាប់មានប្រវត្តិដើរផ្សារមួយនេះ ក្នុងខណ្ឌពោធិសែនជ័យ

//s9.kh1.co/92/926eb256a1c2e714527fdcaad046d187c4487848.jpg
សង្គម

 ១៧-មេសា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីជូនដំណឹងរកឃើញករណីវិជ្ជមានកូវីដ១៩លើបុគ្គលម្នាក់ធ្លាប់មានប្រវត្តិទៅផ្សារនេះ

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៃព្រះរាជាណាចក្រកម្ពុជា​សូមធ្វើសេចក្តីអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលធ្លាប់បានដើរផ្សារ និងអាជីវករនៅ ផ្សារ សេនជូរី ដែលមានទីតាំងស្ថិតនៅ សង្កាត់កាកាប២  ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ដោយផ្អែកលើមូលហេតុ អ្នកជំងឺកូវីដ១៩ បានទៅដើរផ្សារ នៅទីតាំងខាងលើនេះ នៅពេលព្រឹក នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ កន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ផ្សារសិនជូរីចាស់
ផ្សារសិនជូរីចាស់

ដោយអាស្រ័យហេតុនេះ សូមពុកម៉ែ បងប្អូន មេត្តាដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។

សេចក្តីជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩
សេចក្តីជូនដំណឹងរបស់អនុគណៈកម្មាការស្រាវជ្រាវកូវីដ១៩
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T