អង់គ្លេស៖ ខ្សែបម្រើវ័យ២៨ឆ្នាំ Jesse Lingard ដែលក្រុមបិសាចក្រហម Manchester United បានដាក់ឲ្យក្រុមញញួរធំ West Ham United ខ្ចីជើងកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្លិបធំៗនៅតំបន់អឺរ៉ុប ក្នុងនោះមានដូចជា Real Madrid, Paris Saint-Germain, Arsenal, Inter Milan មិនតែប៉ុណ្ណោះក៏មានការចាប់អារម្មណ៍ពី Manchester United ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោមការដឹកនាំរបស់លោក David Moyes នៅទឹកដី West Ham Jesse Lingard បង្ហាញទម្រង់លេងបានយ៉ាងល្អទើបធ្វើឲ្យ Manchester United ចង់នាំយកកីឡាកររូបនេះត្រឡប់មកទឹកដី Old Trafford វិញ ប៉ុន្តែ Jesse Lingard បានដាក់សំណើចំនួន២ទៅឲ្យលោក Ole Gunnar Solskjær ប្រសិនបើចង់បានរូបគេ៖
១. ចង់ឲ្យខ្លួន (Jesse Lingard) ជាប់ជម្រើស១១នាក់ដំបូងឲ្យបានទៀងទាត់
២. បន្តកុងត្រាឲ្យរូបគេតែ១ឆ្នាំបានហើយ៕