អង់គ្លេស៖ ក្លិប Arsenal បានប្រកួតតទល់នឹងក្លិប Slavia Prague ក្របខ័ណ្ឌ UEFA Europa League ក្នុងលទ្ធផលស្មើ ១-១ កាលពីយប់មិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាង Arsenal បាននាំមុខគ្រាប់បាល់មុន១គ្រាប់នៅនាទីទី៨៦ ដោយខ្សែប្រយុទ្ធ របស់ខ្លួនគឺកីឡាករ Nicolas Pepe។
ចំណែកឯខាង Slavia Prague បានតាមទាន់ ១គ្រាប់វិញនៅនាទីបន្ថែម ៩០+៣ ដោយខ្សែការពារ Tomas Holes។
ក្រោយប្រកួតក្នុងលទ្ធផលស្មើបែបនេះ ខាងអ្នកគាំទ្រ អតីតអ្នកដឹកនាំ និងអតីតកីឡាករ Arsenal បានត្រឹមហួសចិត្ត ដោយសារតែពួកគេរំពឹងថា ក្លិបនេះយកអាចយកឈ្នះបានច្រើនគ្រាប់ពី Slavia Prague ។
ក្លិបទាំងពីរនឹងប៉ះគ្នាម្ដងទៀតនៅតង់ទី២ ក្នុងប្រកួតខាងលើ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ខាងមុខ៕