រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី ០៧ មេសា ២០២១ នេះ តាមរយៈការប្រាប់ឲ្យដឹង ពីអាជ្ញាធរមូលដ្ឋាន ក្នុងទីតាំង ដែលកំពុងផ្ទុះ ការឆ្លងរាតត្បាតនៃ ជំងឺកូវីដ១៩នេះ បានបញ្ជាក់ថា ត្រឹមតែរយៈពេលមួយថ្ងៃ អាជ្ញាធរ រកឃើញអ្នកឆ្លង ជាង១០០នាក់ ដែលអ្នកទាំំងនោះ ជាកម្មករ អាជីករ ឫអ្នកពាក់ព័ន្ធជាមួយ មនុស្សពីរក្រុមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា ចំនួនអ្នកឆ្លង ក្នុងទីតាំង ផ្សារអូរឫស្សី និង រោងចក្រកាត់ដេរ ឌីន ហាន់ បានបន្តរកឃើញ ស្ទើរជារៀងរាល់ថ្ងៃ ដែលជា កតាលីករ ធ្វើឲ្យចំនួនអ្នកឆ្លង ក្នុងរាជធានីភ្នំពេញ មិនស្រកចុះបន្តិចសោះ។
គួរបន្ថែមថា នេះបើតាមការបញ្ជាក់របស់ លោក មាស ម៉េតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ៖
មួយយប់សោះ អាជីវករ និងសន្តិសុខ ផ្សារអូរឫស្សី ប្រមាណ ៥០នាក់ បានឆ្លងកូវីដ១៩ ទៅហើយ សរុបទាំងអស់ វិជ្ជមានជាង ១០០នាក់
មួយវិញទៀត នេះបើតាមការអះអាង របស់លោក ម៉េង វិមានដារា អធិការនគរបាលខណ្ឌមានជ័យ បានសរសេររៀបក្នុងក្នុងបណ្តាញសង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា
អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺ កម្មការរោងចក្រ ឌីន ហាន់ ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ! គិតមកម៉ោងនេះ គឺរកឃើញអ្នកវិជ្ជមាន ៥០នាក់ទៀតហើយ ខណៈដែលរោងចក្រនេះ មានកម្មករសរុប ២៥៦២នាក់៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

