ភ្នំពេញ៖ ជាការពិតណាស់ គិតមកទល់ពេលនេះ តារាចម្រៀងនៅផលិតកម្មរស្មីហង្សមាសកញ្ញា វី ឌីណែត បានជាពីជំងឺកូវីដ-១៩ ជាង១០ថ្ងៃហើយ ចំណែកឯសុខភាពផ្លូវចិត្ត រាងកាយរបស់កញ្ញាវិញ ក៏មានភាពប្រសើរឡើងជាងមុនផងដែរ ក្រោយពីម្តាយទើបតែទទួលមរណភាពថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ក្រោយពីបានទទួលការព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ និងបន្ថែមការធ្វើចត្តាឡីសក្ក័រយៈពេល១៤ថ្ងៃដើម្បីបញ្ជាក់ថាកញ្ញាពិតជាបានឃជាសះស្បើយពិតប្រាកដមែន កាលពីម្សិលជាថ្ងៃដែលតារាចម្រៀងរូបនេះបានត្រលប់ទៅផ្ទះបានជួបជុំគ្រួសារជាថ្មី។
ដោយឡែក រឿងដែលគួរឲ្យសោកសង្រេងដែលធ្វើឲ្យ វី ឌីណែត មានការសោកស្ដាយនិងឈឺចាប់បំផុតនោះគឺ នៅពេលមកដល់ផ្ទះបែរជាបានត្រឹមតែយំសោកទៅកាន់អ្នកម្ដាយ ដែលសល់ត្រឹមតែ រូបថតម្ដាយជាទីស្រលាញ់នៅនិងមុខខ្លួនទៅវិញ។ នេះបើ តាមគណនីហ្វេសប៊ុកបងស្រីកញ្ញា វី ឌីណែត អ្នកនាង វី លីដា បានបង្ហោះបែបនេះថា៖
ម៉ាក់អើយណែត Vy Dyneth HM មកផ្ទះវិញហើយ តែវានៅតែបន្ទោសខ្លួនឯងថាមកពីវាបានធ្វើអោយម៉ាក់ទៅគ្មានថ្ងៃត្រឡប់ និងអោយគ្រួសារទាំងមូលពិបាក បើវិញ្ញាណក្ខន្ធម៉ាក់កំពុងស្ថិតនៅក្នុងផ្ទះមែន សូមម៉ាក់ជួយបណ្តាចិត្តប្អូនអោយឈប់គិតរឿងនេះទៀត ហើយក្រោកឡើងតស៊ូជាថ្មីស៊ូឡើងប្អូនស្រីរបស់បង គ្មាននរណាអាចមើលឃើញមេរោគនឹងទេ ប្អូនប្រយ័ត្នណាស់ តែធ្វើយ៉ាងម៉េចបើវាជាពេលវេលាអូនកំពុងបំពេញការងារ។
សូទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




