ភ្នំពេញ: ក្រោយពីបានទទួលដំណឹងថា អតីតអ្នកប្រដាល់ប្រចាំស្រុកខ្មែរដ៏ល្បីលោក ជា ស្រួច ធ្លាក់ខ្លួនទៅរស់នៅឯខេត្តរតនគិរី រីឯភរិយាលោកទើបឆ្លងទន្លេ គ្មានថវិកា ស្នាក់នៅផ្ទះប្រក់សង្ក័សីនោះ ស្រាប់តែ លោកជំទាវស្រីអូន តាមរយ:គណនីហ្វេសប៊ុករបស់ខ្លួន បានបង្ហោះសារ ដោយបានប្រាប់ដល់មហាជនយ៉ាងដូច្នេះថា:
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្ញុំបានទាក់ទងទៅជួយបងជាស្រួចហេីយ កូនគាត់ទេីបហ្នឹងកេីតក៏កំពុងមានជំងឺដែរ ហឹម មិននឹកស្មានថាគាត់ធ្លាក់ខ្លួនដល់ថ្នាក់នេះទេ 😭ស្ដាប់ហេីយអាណិតណាស់ 😭 ខ្ញុំកំពុងទាក់ទងដេីម្បីទិញទូរស័ព្ទអោយគាត់បានប្រេី ងាយស្រួលបងប្អូនអាចជួបគាត់ផ្ទាល់បាន🙏🏻
សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ន លោក ជាស្រួច កំពុងតែរស់នៅខេត្តរតនគិរិ ខណ:ដែលប្រពន្ធរបស់លោកទើបតែសម្រាលកូនរួច រីឯលោកសព្វថ្ងៃប្រកបរបរជាកម្មករសំណង់ដើម្បីរកប្រាក់មកដោះស្រាយជីវភាពគ្រួសារ៕


