ពាក្យក្នុងចិត្តស្រីៗ Jimmy និយាយមួយម៉ាត់នេះ ត្រូវចិត្តខ្លាំង

//s9.kh1.co/22/22b57031e3164f454fac41cf8328e55645dac9af.jpg
តារា & កម្សាន្ដ

 ០១-មេសា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ពិធីការិនី កញ្ញា Jimmy បង្ហោះរូបភាព​យ៉ាងស្រស់ស្អាត អមជាមួយនឹងសារដ៏មានអត្ថន័យសម្រាប់ស្រីៗជាពិសេស។

ភ្នំពេញ៖   តារាស្រីដែលកំពុងទទួលបានការចាប់អារម្មណ៍ ដែល​គេ​ស្គាល់ថា មានរាងស្អាត  មុខមានមន្តស្នេហ៍ ​កម្ពស់ខ្ពស់​ស្រឡះ ស្គមស្វែល គួរ​ឲ្យ​គយគន់ កញ្ញា Jimmy Meng គឺជាពីធីការិនីមួយរូប ដែលមានទេពកោសល្យខ្ពស់ និងពូកែវោហាស័ព្ទ ហាក់បីដូចកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ គួរឲ្យកត់សម្គាល់។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះបើក្រលេកទៅមើល គណនីហ្វេសប៊ុករបស់តារាស្រីរូបនេះវិញ តែងតែបង្ហោះនូវរូបភាពបូករួម និងសារដាស់តឿន ដល់មិត្តៗយុវវ័យជាប្រចាំ។  ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ Jimmy បានបង្ហាញនូវរូបភាពដ៏ស្រស់ស្អាតគួរឲ្យគយគន់ អមមកជាមួយសារ ដ៏មានអត្ថន័យ ចាក់ដោតចំបេះដូង របស់មិត្តៗយុវវ័យ ជាពិសេសស្រីៗគ្រប់គ្នាតែម្ដង។

អ្វីដែលពិសេស រូបភាពដ៏ស្រស់ស្អាត អមនិងសារ ត្រូវចិត្ត មហាជនរាល់គ្នាយ៉ាងខ្លាំង ដោយគ្រាន់តែផុសមិនទាន់បានប៉ុន្មានម៉ោងផង ស្រាប់តែមានការចុចLike និងចែករំលែកតគ្នាយ៉ាងច្រើន ព្រោះថា រាល់ពាក្យពេចន៍ដែលJimmy បានបកស្រាយគឺត្រូវ ១០០ភាគរយតែម្ដង៕

ក្នុងនោះកញ្ញាបានរាប់រាប់ដូច្នេះថា៖ 

«គុណភាពរបស់បុរស គឺមិនមែនសំដៅទៅលើចំនួនលុយក្នុងកុងធនាគារដែលគាត់មាននោះទេ ។ តែសំដៅទៅលើស្នាមញញឹមនិងសេចក្តីសុខរបស់នារីនៅក្នុងរង្វង់ដៃរបស់គាត់»។

សារ កញ្ញា Jimmy

សូមទស្សនារូបភាពខាងក្រោម៖

Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T