យល់ដឹង៖ ការទទួលទានផ្លែឈើគឺជារឿងល្អសម្រាប់សុខភាព យ៉ាងណាមិញផ្លែប៊ឺរក៏មានអត្ថប្រយោជន៍ច្រើនលើសលប់ផងដែរ បើសិនជាលោកអ្នកព្យាយាមញ៉ាំវាក្នុងកម្រិតមួយដែលសមស្របសម្រាប់សុខភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃនេះយើងនឹងលើកយកគុណសម្បត្តិចំនួន ៩យ៉ាងរបស់វាមកជម្រាបជូនប្រិយមិត្ត៖
១. វីតាមីន E ជួយថែបំប៉នដល់ស្បែក
២. អង់ទីអក់ស៊ីដង់ (Antioxidant) ដែលមានតួនាទីពន្យារភាពចាស់ និងបង្ការការកើតជំងឺមហារីក
៣. ជាតិប៉ូតាស្យូម មិនធ្វើឱ្យសម្ពាធឈាមមានការកើនឡើង
៤. វីតាមីន A ជំនួយដល់ភ្នែក
៥. វីតាមីន B ជួយបំបាត់ភាពស្ពឹក
៦. វីតាមីន C ការពារការឆ្លងផ្តាសាយ និងធ្វើឱ្យធ្មេញរឹងមាំ
៧. ជាប្រភេទខ្លាញ់ដែលល្អសម្រាប់សុខភាពដែលវាប្រៀបដូចជាប្រេងអូលីវ ដែលមានតួនាទីបញ្ចុះកូឡេស្តេរ៉ូល និងការពារជំងឺគាំងបេះដូង។
៨. ជាតិការ៉ូទីន (carotene) ដែលមានប្រហែលជា១១មុខខុសគ្នាអាចរកឃើញបាននៅផ្នែកពណ៌បៃតងចាស់ក្នុងផ្លែប៊ឺ។
៩. សម្រាប់អ្នកដែលចង់រក្សាទម្ងន់ អ្នកក៏អាចញ៉ាំវាបានដែរ៕