យល់ដឹង៖ សម័យកូវីដចឹង នៅតែផ្ទះហើយធុញមែនទេ? តោះៗរៀនធ្វើឲ្យសម្រស់ស្រស់ស្អាតជាងមុន អស់លុយតិច ហើយបានស្បែកស្អាតទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតោះរៀនធ្វើទាំងអស់គ្នា៖
១. ទឹកដោះគោស្រស់
របៀបធ្វើ៖
យកទឹកដោះគោស្រស់គ្មានជាតិស្ករមកលាបជាស្រទាប់ស្ដើងៗលើមុខ បន្ទាប់ពីលាបហើយ ត្រូវជូត និងម៉ាស្សាថ្នម រហូតដល់អស់ជាតិទឹកដោះគោ។ ទុកឲ្យស្ងួតរយៈពេល ១៥នាទី រួចលាងមុខចេញជាមួយទឹកត្រជាក់។
២. ពងមាន់
របៀបធ្វើ៖
លាយស៊ុតផ្នែកពណ៌សជាមួយផ្លែប៊ឺ ទឹកឃ្មុំ និងយ៉ាអួ លាបទៅលើស្បែកមុខថ្នមៗ។
៣. ម្សៅកន្ទក់
របៀបធ្វើ៖
លាយម្សៅកន្ទក់ ២ស្លាបព្រាបាយ ជាមួយ ទឹកឃ្មុំ ១ស្លាបព្រា និងទឹកដោះគោស្រស់ ៣ស្លាព្រាកាហ្វេ បន្ទាប់ពីរយៈពេល២អាទិត្យអ្នកនឹងឃើញមុខរបស់អ្នកសស្អាត៕