លើកទីមួយ បវរកញ្ញា Miss Grand លីវ លីជី និយាយពាក្យទាំងនេះ ទៅបវរកញ្ញាអាមេរិក

//s9.kh1.co/6f/6ffe2ea31a1ddeff6a75aa35a0b1fce4533d4273.jpg
តារា & កម្សាន្ដ

 ២៩-មីនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

មានរឿងរ៉ាវ ពីការើសអើង មានពាក្យមួយចំនួនទៅលើ បវរកញ្ញាអាមេរិក ជាម្ចាស់មកុដនៃ Miss Grand International ពេលនេះ បវរកញ្ញា Miss Grand លីវ លីជី បាននិយាយបែបនេះ។

សាំងហ្គាពួរ៖ ភាពចម្រូងចម្រាស នៃបវរកញ្ញាអាមេរិក បានក្លាយជាម្ចាស់មកុដនៃ Miss Grand International បានក្លាយប្រធានបទក្តៅគគុក នៅលើបណ្តាញសង្គម ក៏ព្រោះតែមានបុគ្គលមួយចំនួន បានប្រើពាក្យសំដីមិនគប្បីមួយចំនួនទៅលើនាង ជាមួយការពោលពាក្យ មើលងាយលេងសើច ក៏ដូចជារើសអើងពណ៌សម្បុរជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រហូតដល់ដល់ពេលនេះ រឿងរ៉ាវដ៏រសើបមួយនេះ នៅតែអ្នកប្រើប្រាស់បណ្តាញសង្គម លើកយកមកនិយាយ ក៏ដូចជាបានចែករំលែក និងចេញមុខការពាររូបនាង មិនត្រឹមតែប៉ុណ្ណោះ ក៏បានវាយបកចំពោះ អ្នករិះគន់យ៉ាងចំៗ ដែលបានលេងសើច ចំអែចំអន់នឹង ពណ៌សម្បុររបស់រូបនាងផងដែរ។

ដោយឡែក បន្ទាប់ពីមានហេតុការណ៍នេះឡើង នៅលើគណនីហ្វេសប៊ុកជាផ្លូវការរបស់បវរកញ្ញា Miss Grand លីវ លីជី ក៏បានបង្ហោះរូបភាព និងបាននិយាយពាក្យក្នុងចិត្តជាមួយសារយ៉ាងវែងអន្លាយ ដែលបានកោតសរសើរ សមត្ថភាពពិតៗ បវរកញ្ញាអាមេរិក និងពីបញ្ហាការរើសអើងពណ៌សម្បុរផងដែរ ដោយបវរកញ្ញារូបនេះ បានលើកឡើងពោលបែបនេះថា៖  

គាត់ពិតជាមានសមត្ថភាពពិត ទើបអាចក្លាយជាម្ចាស់ម្កុដហើយអ្វីដែលសំខាន់មានបងប្អូនប្រកាន់រឿងពណ៌សម្បុរ ចង់ប្រាប់ថាMiss Grand International គេមិនប្រកាន់ពូជសាសន៍ ខ្មៅសនោះទេអោយតែមានសមត្ថភាព នៃការដើរ ចំណេះដឹង ភាពក្លាហានឆ្លាតវៃ ភាពរឹងមាំអាចជួយខ្លួនឯងបាន ចេះដោះស្រាយកិច្ចការងារដោយខ្លួនបាន អ្វីដែលពិសេសស្គាល់ខ្លួនឯងច្បាស់ថាជានរណា!មានគោលបំណងយ៉ាងម៉េច! និងមានគោលដៅយ៉ាងណា ! ដូចខ្ញុំបាននិយាយកុំប្រកាន់ពូជន៍សាសន៍ពណ៌សម្បុរ ត្រូវសាងសេចក្តីល្អជាមួយគ្នាអោយច្រើនត្រូវមានពាក្យខន្តី និងព្រហ្មវិហាធម៌ជាប់ខ្លួនជានិច្ច មិនដឹងថាយើងម្នាក់ៗរស់បាន10ឆ្នាំប៉ុន្មានដងទៀតទេ បើកចិត្តអោយទូលាយទទួលស្គាល់ការពិតថាអ្វីជាអ្វី បំណងល្អពីកញ្ញា ជីលី ទេវី

លីវ លីជី 

សូមទស្សនារូបភាពខាងក្រោម៖

  បវរកញ្ញា Miss Grandលីវ លីជី 
  បវរកញ្ញា Miss Grandលីវ លីជី 
  បវរកញ្ញា Miss Grandលីវ លីជី 
  បវរកញ្ញា Miss Grandលីវ លីជី 
  បវរកញ្ញា Miss Grand លីវ លីជី 
  បវរកញ្ញា Miss Grand លីវ លីជី 
  បវរកញ្ញា Miss Grand USA
  បវរកញ្ញា Miss Grand USA
បវរកញ្ញា Miss Grand USA
បវរកញ្ញា Miss Grand USA
បវរកញ្ញា Miss Grand USA និង លីវ លីជី
បវរកញ្ញា Miss Grand USA និង លីវ លីជី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T