ចឹងសោះ! បឹងកេតចេញមុខបញ្ជាក់ ពីមូលហេតុដែលប្រកួតបើកឆាកលីគកំពូលមិនមានវត្តមាន ស្លេះ ស៊េន

//s9.kh1.co/dc/dc5cae94abecd78763151ddc4c2a46c00421dedc.jpg
កីទ្បា

 ២៥-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ដោយសារតែបញ្ហារបួស ទើបប្រកួតបើកឆាកលីគកំពូលកម្ពុជាមិនមានវត្តមានខ្សែការពារ ស្លេះ ស៊េន។

កម្ពុជា៖ ជាការពិតណាស់ ក្របខណ្ឌ​កំពូល Metfone Cambodia League របស់ប្រទេសកម្ពុជាយើងបានចាប់ផ្តើម ២ សប្តាហ៍មកហើយ ប៉ុន្តែដោយសារតែមានការរីករាលដាលនៃវីរុសកូវីដ-១៩ ទើប ការប្រកួតមួយចំនួនត្រូវបានពន្យាពេលជាបណ្តោះអាសន្នសិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្លេះ ស៊េន
ស្លេះ ស៊េន

គួររម្លឹកដែរថា កាលពីថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២១ កន្លងទៅ ក្រុម​ បឹងកេត បានចាប់ផ្តើមការប្រកួតដំបូង ដោយបានបើកកីឡដ្ឋាន Cambodia Airways របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Naga World។ យ៉ាងណាមិញការប្រកួតបានបញ្ចប់ទៅ ដោយ បឹងកេត បានបរាជ័យនៅក្នុងផ្ទះខ្លួនឯងក្នុងលទ្ធផល ១-០។

ប៉ុន្តែ អ្នកគាំទ្រជាច្រើនហាក់មានការងឿយឆ្ងល់ជាខ្លាំងដោយសារតែនៅក្នុងការប្រកួតនោះបានអវត្តមានកីឡាករសំខាន់ៗមួយចំនួន ក្នុងនោះមានដូចជាកីឡាករ ហុង ផេង, ស្លេះ ស៊េន និង លឹម អារុណ។ ប៉ុន្តែជារួមខ្សែការពារស្លាបស្តាំ ស្លេះ ស៊េន ត្រូវបានអ្នកគាំទ្រចោទសួរច្រើជាងគេពីមូលហេតុដែលគាត់បានអវត្តមាននៅលើទីលាន ដោយសារតែកាលពីរដូវកាលមុនគាត់ពិតជាបំពេញតួនាទីជាខ្សែការពារស្លាបស្តាំបានល្អមែនទែន ហើយគាត់ក៏បានចូលរួមចំណែកធំធេងជួយឱ្យ បឹងកេត បានទទួលជើងឯកផងដែរ។

ហុង ផេង
ហុង ផេង
លឹម អារុណ
លឹម អារុណ

កំឡុងពេលថ្មីៗនេះក្លិបបឹងកេតបានចេញមកបញ្ជាក់ពីមូលហេតុដែលខ្សែការពារស្លាបស្តាំរូបនេះបានបាត់មុខពីលើទីលានហើយ។ តាមពិតដោយសារតែ ស្លេះ ស៊េន មានបញ្ហារបួសសរសៃពួរជង្គង់ ទើបគេខកខានឱកាសក្នុងការបង្ហាញខ្លួនសម្រាប់ប្រកួតដំបូងឱ្យ បឹងកេត នៃរដូវកាល ២០២០-២០២១ នេះ។

ស្លេះ ស៊េន
ស្លេះ ស៊េន

យោងតាមរបាយការណ៍ពីគេហទំព័រ ផ្លូវការរបស់ក្លិបបានដកស្រង់ប្រសាសន៍របស់លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង យ៉ាងដូច្នេះថា៖

ចំពោះខ្សែការពារ ហុង ផេង របួសគាត់នៅសល់រយៈពេលប្រមាណ ០៣ខែទៀត មានន័យថាដើមខែមិថុនា ទើបគាត់អាចចូលហាត់វិញបាន។ ប៉ុន្តែដាច់ខែហ្នឹង គាត់អាចចូលហាត់ផ្សុំាៗវិញជាមួយក្រុមបណ្តើរៗបានហើយ។ ចំពោះកីឡាករ ស្លេះ ស៊េន គាត់ប្រសើរឡើងវិញប្រមាណ ៩៥ភាគរយហើយ គាត់អាចចូលហាត់ជាមួយក្រុមបានវិញហើយ គ្រាន់តែគាត់នៅត្រូវការប្រមូលកម្លាំងឡើងវិញ។ ចំពោះកីឡាករ លឹម អារុណ វិញ ក៏បានប្រសើរឡើងត្រង់ចំណុចកជើងនិងអាចត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានឡើងវិញហើយ៕

  លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង
  លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង
  លោកគ្រូពេទ្យ ហ៊ុន ប៉េងឡុង

ប្រភពBKFC

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T