តារា​​ប្រុស​​ ១០រូប ដែលចាប់បាន​ឱកាសជា «​​តួឯក» ​​សម្តែង​ជា​​មួយ​​​​កំពូល​​​​តារា​​​​ស្រី Mai Davika

//s9.kh1.co/0b/0b753182c59de25ed0f1d57a8b808aebd46757d2.jpg
តារា & កម្សាន្ដ

 ២៤-មីនា-២០២១ ២ល្ងាច · ៤ ឆ្នាំមុន

តារាទាំងអស់ ដែលធ្លាប់សម្ដែងជាមួយ Mai សុទ្ធតែជាតារាជួរមុខ?

កញ្ញា Mai Davika ជាតួ​សម្ដែងស្រីមួយ ដែល​មានសមត្ថភាពខ្ពស់ និងបាន​សម្ដែង​ជា​តួឯក​នៅក្នុង​រឿង​ភាគ​​ល្បីៗ​ជាច្រើន​ផងដែរ។ កាលពីមុនឆ្នាំ ២០១៧ Mai បានជាប់កុងត្រាជាមួយនឹងក្រុមហ៊ុនមួយ ក្រោយ​​​​មកនាងក៏បានបញ្ចប់កុងត្រានោះ រួចក្លាយជាតារាឯករាជ្យ ដោយនាងអាចថត​សម្ដែងរឿង​ឲ្យបាន​គ្រប់​​ផលិតកម្មទាំងអស់ ដែលមកទាក់ទង ព្រោះវាមានសេរីភាពជាងការដែលនៅ​ក្រោម​កុងត្រា​របស់​ក្រុមហ៊ុន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែបើនិយាយពី តួឯកប្រុសដែលសម្ដែងជាមួយនាងនៅក្នុងរឿងនីមួយៗវិញ​ក៏សុទ្ធតែជា​តារាល្បីប្រចាំ​ប្រទេស​ថៃ​ផងដែរ ដែលក្នុងក៏មានម្នាក់ជាម្ចាស់ចិត្តរបស់នាងរហូតមកទល់សព្វថ្ងៃនេះ។

ខាងក្រោមនេះ ជាតារាប្រុស ដែលធ្លាប់បានចាប់ដៃរួមសម្ដែងរឿងជាមួយតារាស្រី​ Mai Davika នេះ រួមមាន៖

១. Weir Sukollawat បានរួមសម្ដែងជាមួយ Mai Davika បានដល់ទៅ ២ រឿងឯណោះគឺរឿង Ngao Kammathep និងរឿង Roy Lae Sanae Luang ។

https://s9.kh1.co/__image/w=650,h=451,q=100/eb/eb1a9c7da708b502d5b3dac4674d82216e7c1158.jpg

២. Mario Maurer​ កំលោះសង្ហាតារាកូនកាត់អាឡឺម៉ង់នេះបានធ្វើការជាគូជាមួយនឹង Mai នៅក្នុង​រឿងមួយគឺ Pee Mak និង Buang Bunjathorn ។

https://s9.kh1.co/__image/w=650,h=812,q=100/e9/e9d082ede344d6b3a3e2d97d8e115060b44a6489.jpeg

៣. Sunny Suwanmethanont បានសហការសម្ដែងជាមួយនឹង Mai Davika នៅក្នុងរឿង My Ambulance និង Heart Attack ដែលរឿងទាំង ២នេះសុទ្ធតែផ្ទុះការគាំទ្រយ៉ាងខ្លាំង។   

https://s9.kh1.co/__image/w=650,h=813,q=100/b5/b50409132f6a93533807f34fbcf107a214417ee8.jpg

៤. Ter Chantavit នេះមិនមែនគ្រាន់តែធ្លាប់ជាគូ និងចាប់ដៃគ្នានៅក្នុងការសម្ដែងភាពយន្ដប៉ុណ្ណោះ ថែមទាំង​ជា​គូស្នេហ៍ដ៏គំរូមួយទៀតផង។ អ្នកទាំង២ បានសម្ដែងរឿងរួមគ្នាចំនួន ២ គឹ Chai Mai Jing Ying Tae និង Nang Sao Mai Jam Kad Nam Sakul។

https://s9.kh1.co/__image/w=650,h=813,q=100/6c/6c22f9f19570fef7e4fb00a92f9217061b69f436.jpg

៥. Dome Pakornlam ជាតារាកូនកាត់ថៃ អាឡឺម៉ង់ម្នាក់នេះ ក៏បានសហការថតជាតួឯកជាមួយ Mai Davika នៅក្នុងរឿងមួយគឺ Tawan Tor Saeng នៅក្នុងឆ្នាំ ២០១២ ផងដែរ។

https://s9.kh1.co/__image/w=650,h=813,q=100/91/919d3e31b4358a52a561b6d009c662bfd7ca6bbb.jpeg

៦. New Chaiyapol សម្ដែងជាតួឯកជាមួយ Mai នៅក្នុងរឿង Plae Kao នៅក្នុងឆ្នាំ ២០១៤។

https://s9.kh1.co/__image/w=650,h=813,q=100/3f/3f9d40b6f3fda71765fd10e4e9ccfc7fb12d9843.jpg

៧. Kan Kantathavorn បានសម្ដែងរឿង ២ ជាមួយគ្នាគឺរឿង Kularb Rai Kong Naai Tawan និង Nang Chada។

https://s9.kh1.co/__image/w=409,h=521,q=100/12/12564054b4b428d9899495810d2763d7866a1bfc.png

៨. Win Tawin បានចាប់ដៃសហការជាមួយនឹង Mai Davika នៅក្នុងការសម្ដែងរឿងមួយមានចំណងជើងថា Dok Kaew ដែលបានចាក់បញ្ចាំងតាំងពីឆ្នាំ ២០១១​មកម្ល៉េះ។

https://s9.kh1.co/__image/w=400,h=601,q=100/89/89d2c049ca71bb4799d5844b4c21f25a7346e9b4.png

៩. New Wongsakorn ជាតារាជួរមុខមួយនៅក្នុងស្ថានីយ៍បុស្ដិ៍លេខ ៧ របស់ថៃ និងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅកំលុងពេលប្រមាណ ១០ ឆ្នាំ មុននោះ ក៏បានសហការសម្ដែងជាតួឯកជាមួយនឹង Mai Davika នៅក្នុងរឿងមួយមានចំណងជើងថា Maya Rasamee នៅក្នុងឆ្នាំ ២០១២។

https://s9.kh1.co/__image/w=640,h=520,q=100/e7/e795abd2a0964abfb2d0ff3e91b80571235d7b81.png

១០. Off Chanapol បានធ្វើការរួមគ្នាជាមួយនឹង Mai តាំងពីឆ្នាំ ២០១១​មក ម្ល៉េះ ពោលគឺ ១០ ឆ្នាំ មកហើយ។ កាលនោះ អ្នកទាំងពីរបានថតរឿងមួយមានចំណងជើងថា Nuer Manoot ៕

https://s9.kh1.co/__image/w=640,h=639,q=100/ff/ffc4fbc2ef30556a72f514c30c4dcc2ae7b24ed0.png
Sok Chanraksmey
Chan Raksmey (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T