អ្នកនាង Yaongyi មានអាជីពជាជាងគំនូរមួយរូប ដែលនាងក៏អ្នកដែលគូរបានគូររូប Webtoon របស់រឿង True Beauty និងរឿងផ្សេងៗទៀតជាច្រើនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីពេលថ្មីៗនេះ អ្នកនាង Yaongyi បានធ្វើការបង្ហោះនូវសារព្រួយបារម្ភអំពីអ្នកគាំទ្ររឿង True Beauty នៅលើបណ្ដាញសង្គម Instagram សុំទោសចំពោះការ ដែលនាងមិនបានធ្វើឲ្យល្អបំផុតចំពោះការគូររូប Webtoon នៅក្នុងរឿងនោះ។ នៅក្នុងសារនោះ នាងក៏បានរៀបរាប់ពីទុកលំបាក និងមូលហេតុនៃការដែលមិនមានពេលគ្រប់គ្រាន់សម្រាប់ផ្ចិតផ្ចង់អារម្មណ៍ទៅលើការគូររូបនោះ ដោយសារនាងមានភាពរវល់ខ្លាំងជាមួយកូនតូចរបស់នាង ណាមួយនាងជាស្ដ្រីត្រូវរាប់រងការមើលថែកូនតូចតែម្នាក់ឯង ជាមួយនឹងការងារជាច្រើនទៀត។
យ៉ាងណាមិញ សារនោះក៏បានលុបចេញវិញ ក្នុងរយៈពេលតែប៉ុន្មានម៉ោងបន្ទាប់ប៉ុណ្ណោះ។ គួរឲ្យចាប់អារម្មណ៍ ជាស្ដ្រីវ័យក្មេង ទាំងស្អាតនិងពូកែ នាងត្រូវមើលកូនតូចតែម្នាក់ឯងទៀត ដែលនោះពិតជាពិបាកខ្លាំងសម្រាប់នាង ដែលមានតែអ្នកម្ដាយមានកូនតូចដូចគ្នាប៉ុណ្ណោះ ដែលយល់អារម្មណ៍នោះ។
គួរបញ្ជាក់ថា រឿង True Beauty ដំបូងឡើយត្រូវបានចេញជាខ្សែរឿងភាគ Webtoon មួយ តែដោយសារឃើញសន្ទុះនៃការគាំទ្រខ្លាំងទើបរឿងមួយនេះ ត្រូវបានគេយកមកថតជាថ្មី រួចចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍តែម្ដង៕



