ហុងកុង៖ ភាពយន្តហុងកុងរឿងរាជវង្សសម័យថ្មី “Modern Dynasty” ដែលជាភាពយន្តជំនាន់ថ្មីបន្តពីរឿង “Beyond the Realm of Conscious” ឆ្នាំ ២០១៩ គ្រោងនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាមុខនេះ។ ផលិតដោយលោក Tommy Leung ភាពយន្តរឿងនេះគឺជាការសហការរួមគ្នារវាងប្រព័ន្ធផ្សព្វផ្សាយអាស៊ី (Media Asia) និងប្រព័ន្ធផ្សព្វផ្សាយចិន Youku ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផលិតកម្មនេះក៏មានការចូលរួមពីសិល្បករ-ការិនីហុងកុងជាច្រើនរួមមាន៖ Chilam Cheung, Raymond Wong, Him Law, Tavia Yeung, Rain Li, Toby Leung និង Lynn Hung ។ ក្នុងនោះដែក៏មានតារាសម្តែងជើងចាស់ដែលត្រូវបានគេស្គាល់ច្រើនដូចជា Candice Yu, Derek Kwok, Yang Yu, និង Mannor Chan ក៏ជាផ្នែកនៃការសម្តែងផងដែរ។
ឈុតឆាកខ្លីៗក្នុងភាពយន្តក៏បានបង្ហាញពីការប៉ះទង្គិចក្នុងឈុតឆាកជាច្រើនរួមទាំងការបង្ហាញពីឈុតដែលTavia មានផ្ទៃពោះនឹងបានភៀសខ្លួនចេញពីកន្លែងដ៏គ្រោះថ្នាក់ផងដែរ។ ខ្សែភាពយន្តនេះបានចាប់ផ្តើមថតនៅថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០២០ ហើយទីបំផុតបានបញ្ចប់។ ដែលភាពយន្តរឿងនេះត្រូវបានគេរំពឹងទុកថានឹងត្រូវចាក់បញ្ចាំងនៅឆ្នាំនេះផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





ប្រភព៖ Jayne Stars