ភ្នំពេញ៖ ក្រោយពីមានផ្ទុះការឆ្លងកូវីដ១៩ ពីក្នុងផលិតកម្មរស្មីហង្សមាសរួចមក តារាចម្រៀង នី រតនា ក៏បានធ្វើតេស្តកូវីដ១៩ ចំនួន៣លើករួចហើយ ដោយលោកទើបនឹងទទួលបានលទ្ធផលលើកទី៣នៅមុននេះបន្តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ១៩ លើកទី៣រួច តារាប្រុសរូបនេះ បានបង្ហាញនៅក្នុងហ្វេសប៊ុករបស់លោកថា៖
ធូរខ្សាកបងប្អូន 😷 លទ្ធផលតេស្តរកមេរោគកូវីតរបស់ខ្ញុំលើកទី 2 និង លើកទី 3 គឺ អវិជ្ជមាន (Negative)។ អរគុណបងប្អូនដែលតែងតែសួរសុខទុក្ខខ្ញុំបាទ 🙏 យើងទាំងអស់គ្នាត្រូវចូលរួមចលនា 3 ការពារ 3 កុំ ដើម្បីកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគនេះ។
គួរបញ្ជាក់ផងដែរថា ការធ្វើតេស្តលើកទី៣របស់លោក នី រតនា ចេញលទ្ធផលមុននេះបន្តិចគឺអវិជ្ជមាន៕
សូមចូលទស្សនារូបភាពខាងក្រោម៖



