ក្រុម PSG បង្ហាញការចាប់អារម្មណ៍ទៅលើ Memphis Depay

//s9.kh1.co/cd/cd9e0de3415fcf430ff5dab30597802ad89938a7.jpeg
កីទ្បា

 ២០-មីនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុម Paris Saint-German បានដាក់គោលដៅរបស់ខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ដែលលេងឲ្យក្លិប...

បរទេស៖ យោងតាមសារព័ត៌មាន Le Parisien បានឲ្យដឹងថាក្រុម Paris Saint-German បានដាក់គោលដៅរបស់ខ្លួនដើម្បីទិញយកខ្សែប្រយុទ្ធសញ្ជាតិហូឡង់ដែលលេងឲ្យក្លិបបាល់ទាត់ Lyon កីឡាករ Memphis Depay។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Memphis Depay
កីឡាករ Memphis Depay

អតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United រូបនេះនឹងបញ្ចប់កុងត្រាជាមួយក្លិបបាល់ទាត់ Lyon នាខែមិថុនា ឆ្នាំ២០២១ នេះហើយដោយរូបគេអាចមានសិទ្ធិទៅលេងឲ្យក្រុមផ្សេងទៀតដោយគ្មានតម្លៃខ្លួន។

យ៉ាងណាមិញ ក្រុមអ្នកមានបុណ្យ FC Barcelona ក៏បង្ហាញការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះដែរ ប៉ុន្តែពេលនេះក្លិប Paris Saint-German នឹងចូលរួមប្រជែងដើម្បីអូសទាញកីឡាកររូបនេះមកចូលរួមជាមួយខ្លួនផងដែរ៕

កីឡាករ Memphis Depay
កីឡាករ Memphis Depay
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T