គ្រាន់តែផ្ទះឌីជីថលសោះ មិនអាចរស់នៅបាន តែអាចលក់ក្នុងតម្លៃជាង៥០០,០០០ដុល្លារ

//s9.kh1.co/c2/c26d50f820124348e78036b575cf84d482102094.jpg
បច្ចេកវិទ្យា

 ១៨-មីនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ឱ្យតែមានលុយពិតជាធ្វើអ្វីក៏សមមែន ផ្ទះឌីជីថលបង្កើតដោយកញ្ញា Krista Kim លក់បានតម្លៃកប់ពពក

បរទេស៖ សិល្បករសហសម័យ ឬក៏ហៅថា Contemporary artist ឈ្មោះថា Krista Kim ថ្មីៗនេះបានលក់ផ្ទះបែបឌីជីថល NFT-minted បានក្នុងតម្លៃ288ether (ether គឺជារូបិយបណ្ណឌីជីថល) ដែលស្មើនឹងតម្លៃជាង500,000ដុល្លារ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Kim បានពន្យល់នៅក្នុងបទសម្ភាសន៍មួយនៅលើកញ្ចក់ទូរទស្សន៍ CNBC ថាផ្ទះនេះមានឈ្មោះថា Mars House ហើយវាគឺជាផ្នែកមួយនៃចក្ខុវិស័យដ៏ធំរបស់នាងផ្ទាល់ដែលមានទៅលើ augmented reality នៅក្នុងពិភពលោក។

Kim បាននិយាយថាម្ចាស់ថ្មីនៃផ្ទះ Mars House អាច upload ឯកសារចូលទៅក្នុងពិភព 3D នេះ និងទទួលបទពិសោធន៍អចលនទ្រព្យឌីជីថល។ នាងបាននិយាយថាផ្ទះ Mars House តំណាងឱ្យ «សិល្បៈ NFT ជំនាន់ក្រោយ»។

នាងក៏បាននិយាយថា មនុស្សអាចនឹងរស់នៅក្នុង augmented reality នាពេលដ៏ខ្លីខាងមុខ ដែលវាអាចជាប៉ុន្មានឆ្នាំខាងមុខទៀត។

គួរបញ្ជាក់ផងដែរថា NFTs គឺជាទ្រព្យសម្បត្តិបែប blockchain-based assets ហើយសំខាន់បំផុតគឺវាអនុញ្ញាតឱ្យមានការទិញលក់ហើយក្លាយជាម្ចាស់កម្មសិទ្ធិលើឯកសារឌីជីថលនានា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T