បន្ទាប់ពីរៀបការបាន ១ ឆ្នាំ! ពេលនេះ Mew Nittha បង្ហើបថា គ្រោងផ្អាកសម្តែង និងត្រៀមយកកូនចំនួន....

//s9.kh1.co/72/726e3a25e6d2aeb8ae7f0b02d88ab020040548d4.jpg
តារា & កម្សាន្ដ

 ១៧-មីនា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

បន្ទាប់ពីរៀបការបាន ១ ឆ្នាំ! ពេលនេះ Mew Nittha បង្ហើបថា គ្រោងផ្អាកសម្តែង និងបង្ហើបថាត្រៀមយកកូនចំនួន…

ថៃ៖ ថ្វីបើតារាស្រីរាងតូចច្រឡឹង មុខខ្យូតៗ និងមានកាយវិកាយដ៏ក្រមិចក្រមើមគួរឲ្យស្រលាញ់ Mew Nittha បានចូលរោងការប្រមាណជាង ១ ឆ្នាំក៏ពិតមែន ប៉ុន្តែសម្រាប់ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះនៅតែមានភាពល្បីល្បាញដដែល។ មិនតែប៉ុណ្ណោះឃើញថា បច្ចុប្បន្ននេះនាងកាន់តែមមាញឹកជាមួយការថតរឿង និងថតផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនផលិតផលជាច្រើនជាបន្តបន្ទាប់ផងដែរ ធ្វើឲ្យមហាជនយល់ថា Mew មមាញឹកជាមួយការងារខ្លាំងពេក ទើបមិនទាន់គិតពីគម្រោងយកកូនដូចតារាស្រីរៀមច្បងដទៃៗទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង កាលពីថ្មីៗនេះស្រាប់តែ Mew បានផ្តល់កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា នាងកំពុងត្រៀមយកបុត្រហើយ ប៉ុន្តែរង់ចាំពិគ្រោះនិងពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។ ហើយនាងក៏បានបន្តថា រវាងនាងនិងស្វាមីគឺចង់បានកូនចំនួន ២ ពោលគឺកូនប្រុសម្នាក់ និងកូនស្រីម្នាក់។

ទន្ទឹមនឹងនោះផងដែរ Mew ក៏បានជម្រាបដល់មហាជនថា បច្ចុប្បន្ននេះនាងកំពុងជាប់ថតរឿងភាគថ្មីមួយមានចំណងជើងថា «Duang Tah Tee Sarm» ដើរតួសម្តែងជាមួយលោក James Ma ដែលរឿងនេះនឹងថតចប់ក្នុងពេលឆាប់ៗនេះហើយ។ លើសពីនោះ Mew ក៏បានបន្តថា នាងប្រហែលជាផ្អាកពីការសម្តែងមួយរយៈសិន ប៉ុន្តែមិនទាន់ច្បាស់ថាពេលណាទើបវិលត្រឡប់មកសម្តែងជាថ្មីឡើយ៕

សូមទស្សនារូបភាពខាងក្រោមនេះ​ ៖

Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Mew Nittha និងស្វាមី
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T