នៅក្មេងតែពូកែ! បុគ្គលដែលនៅពីក្រោយការដំណើរការយ៉ាងរលូននៃកម្មវិធីលំដាប់ពិភពលោក Miss Teen Icon International និង Miss Icon International យប់មិញនេះ សុទ្ធតែជាយុវជនមានទេពកោសល្យ

//s9.kh1.co/62/623009a6ce98307da02816845846e510de7205d4.png
តារា & កម្សាន្ដ

 ១៤-វិច្ឆិកា-២០២៦ ៥ល្ងាច · ១៣ ម៉ោងមុន

បុគ្គលដែលនៅពីក្រោយភាពជោគជ័យនៃកម្មវិធីលំដាប់ពិភពលោក Miss Teen Icon International និង Miss Icon International យប់មិញនេះ សុទ្ធតែជាយុវជនមានទេពកោសល្យ។

ជាការពិតណាស់ កម្មវិធី Miss Teen Icon International និង Miss Icon International បានបញ្ចប់ទៅដោយជោគជ័យកាលពីយប់មិញនេះ នៅលើទឹកដីប្រទេសឥណ្ឌូនេស៉ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស កូនស្រីខ្មែរ ជូរី ល្អហួស គឺថែមទាំងក្លាយជាម្ចាស់មកុដនៃកម្មវិធី Miss Teen Icon International 2026 លំដាប់ពិភពលោកនេះផងដែរ និង កូនខ្មែរមួយរូបទៀត ម៉ាច រស្មីពេជ្រ ដួងចន្ទ លំដាប់រងទី៣ នៃកម្មវិធី Miss Icon International 2026  តាមរយៈការខិតខំប្រឹងប្រែង និងទេសពកោសល្យដ៏អស្ចារ្យ។

ជូរី ល្អហួស ម្ចាស់មកុដកម្មវិធី Miss Teen Icon International 2026
ជូរី ល្អហួស ម្ចាស់មកុដកម្មវិធី Miss Teen Icon International 2026

អមជាមួយគ្នានោះដែរ កម្មវិធីនេះប្រព្រឹត្តិឡើងរៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ រីឯឆ្នាំនេះក្រុមហ៑ុនឥណ្ឌុនេស៉ី Sahabat Management បានទិញសិទ្ធទៅរៀបចំជាម្ចាស់ផ្ទះ ដោយសហការធ្វើការងារជាមួយយើង ដើម្បីកម្មវិធីនេះប្រព្រឹត្តទៅបានល្អជាមុខមាត់ប្រទេសគេដែរ។ ដើម្បីធានាតម្លាភាព យើងមានគណៈកម្មធិការអន្តរជាតិ៧ប្រទេស ឥណ្ឌូនេស៉ី ម៉ាឡេស៉ី កម្ពុជា ថៃ អង់គ្លេស នីហ្សេរីយ៉ា។

ម៉ាច រស្មីពេជ្រ ដួងចន្ទ លំដាប់រងទី៣ នៃកម្មវិធី Miss Icon International 2026
ម៉ាច រស្មីពេជ្រ ដួងចន្ទ លំដាប់រងទី៣ នៃកម្មវិធី Miss Icon International 2026

បុគ្គលដែលនៅពីក្រោយការរៀបចំកម្មវិធី Miss Teen Icon International និង Miss Icon International លំដាប់ពិភពលោក គឺសុទ្ធតែជាកូនខ្មែរមានទេពកោសល្យ។

មិនមែនមានតែពួកគាត់ទេ ប៉ុន្ដែនៅមានក្រុមការងារខ្មែរជាច្រើននាក់ទៀតដែលជួយជ្រោមជ្រែងបង្កើតកម្មវិធីដ៏អស្ចារ្យនេះឡើងទៅដោយរលូន។

- លោក អ៉ិន វិចិត្រ Founder នៃកម្មវិធី ដឹកនាំកម្មវិធីជាមួយដៃគូសហការយ៉ាងរលូន

លោក អ៉ិន វិចិត្រ Founder នៃកម្មវិធី ដឹកនាំកម្មវិធីជាមួយដៃគូសហការយ៉ាងរលូន
លោក អ៉ិន វិចិត្រ Founder នៃកម្មវិធី ដឹកនាំកម្មវិធីជាមួយដៃគូសហការយ៉ាងរលូន

- អ្នកនាង តាំង ស្រីម៉ី National Director of Cambodia 

 អ្នកនាង តាំង ស្រីម៉ី National Director of Cambodia 
 អ្នកនាង តាំង ស្រីម៉ី National Director of Cambodia 

- កញ្ញា ប៊ុនរ៉ែន ធារីកា ២០ឆ្នាំ ពិធីការិនីដឹកនាំកម្មវិធីតែម្នាក់ឯងជាភាសាអង់គ្លេស និងសរសេរស្គ្រីបដោយខ្លួនឯងរៀងរាល់ឆ្នាំ

កញ្ញា ប៊ុនរ៉ែន ធារីកា ២០ឆ្នាំ ពិធីការិនីដឹកនាំកម្មវិធីតែម្នាក់ឯងជាភាសាអង់គ្លេស និងសរសេរស្គ្រីបដោយខ្លួនឯងរៀងរាល់ឆ្នាំ
កញ្ញា ប៊ុនរ៉ែន ធារីកា ២០ឆ្នាំ ពិធីការិនីដឹកនាំកម្មវិធីតែម្នាក់ឯងជាភាសាអង់គ្លេស និងសរសេរស្គ្រីបដោយខ្លួនឯងរៀងរាល់ឆ្នាំ

- លោក សំណាង ឌីកាណូ ២៤ឆ្នាំ ជាអ្នកហ្វឹកហាត់បវរកញ្ញាគ្រប់រូប (បេក្ខភាពគ្រប់ប្រទេស) និងអ្នករៀបចំការដើរលើឆាករបស់កម្មវិធីទាំងមូល

លោក សំណាង ឌីកាណូ ២៤ឆ្នាំ ជាអ្នកហ្វឹកហាត់បវរកញ្ញាគ្រប់រូប (បេក្ខភាពគ្រប់ប្រទេស) និងអ្នករៀបចំការដើរលើឆាករបស់កម្មវិធីទាំងមូល
លោក សំណាង ឌីកាណូ ២៤ឆ្នាំ ជាអ្នកហ្វឹកហាត់បវរកញ្ញាគ្រប់រូប (បេក្ខភាពគ្រប់ប្រទេស) និងអ្នករៀបចំការដើរលើឆាករបស់កម្មវិធីទាំងមូល

- លោក ឈួ ឡាយហេង ២២ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល

លោក ឈួ ឡាយហេង ២២ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល
លោក ឈួ ឡាយហេង ២២ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល

- លោក រិន វ៉ាន់ឌី ២៥ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល

លោក រិន វ៉ាន់ឌី ២៥ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល
លោក រិន វ៉ាន់ឌី ២៥ឆ្នាំ អ្នករចនាក្រាហ្វិចកម្មវិធីទាំងមូល និងអ្នកដំណើរការក្រាហ្វិចកំឡុងពេលកម្មវិធីទាំងមូល

លើសពីនោះ យើងនៅមានក្រុមការងារខ្មែរច្រើននាក់ទៀតដែលបានខិតខំប្រឹងប្រែងដំណើរការកម្មវិធីនេះឡើងដោយឥតខ្ចោះ រាប់តាំងពីអ្នកផាត់មុខឡើងទៅ។

https://s9.kh1.co/__image/w=650,h=366,q=100/12/12f986fcfddbd5a8b9ce82b8b2df7b6a93190f91.jpeg

សង្ឃឹមថា ទំព័រថ្មីមួយនេះគឺជាគម្រូបញ្ជាក់ឲ្យឃើញថា កូនខ្មែរមានទេពកោសល្យច្រើនណាស់ យើងអាចធ្វើបាន យើងអាចបង្កើតកម្មវិធីលក្ខណៈស្ដង់ដារអន្តរជាតិដោយមិនបាច់ទិញសិទ្ធពីគេ ហើយធ្វើឲ្យមានប្រជាប្រិយភាពល្បីល្បាញសុះសាយពេញពិភពលោក៕

https://s9.kh1.co/__image/w=650,h=366,q=100/a5/a5d07e2affe221b7da103df44dfd8bf24de32b69.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T