មិនព្រមសម្រាកសោះ! ល្អហួស បានទៅដល់ភូមិជោគជ័យ នាំយកជំនួយជូនបងប្អូនពលរដ្ឋ និងកងកម្លាំងផងដែរ

//s9.kh1.co/6e/6eb82541b8aaac47716feed90585e16ce0d9fe0e.png
តារា & កម្សាន្ដ

 ២០-វិច្ឆិកា-២០២៦ ៤ល្ងាច · មួយថ្ងៃមុន

ល្អហួស បានទៅដល់ភូមិជោគជ័យ នាំយកជំនួយទៅផងដែរ

ក្រោយពីគ្រងមកុដ ជូរី ល្អហួស Miss Teen Icon International 2026​ ជូរី ល្អហួស បានចុះទៅសួរសុខទុក្ខបងប្អូននាំអំណោយជូនកងកម្លាំង និងសួរសុខទុក្ខប្រជាពលរដ្ឋភូមិរង់ចាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=433,q=100/bc/bc20e55cd1c3dfeef3049c18664e580663ff0512.jpeg

យោងតាមការបង្ហោះសាររបស់ ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា​ លោក និង ​លោកជំទាវ​ ឯកឧត្តម​ ប្លែក​ វ៉ារី​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានទទួលស្វាគមន៍ចំពោះវត្តមានបវរកញ្ញាកម្ពុជា ជូរី ល្អហួស Miss Teen Icon Cambodia 2026 និងជាម្ចាស់មកុដ Miss Teen Icon International 2026​ ដែលបានឈ្នះជ័យជម្នះនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦​ ដែលបានមកកាន់ទឹកដីខេត្តបន្ទាយមានជ័យ​ នាថ្ងៃទី២០​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦។

https://s9.kh1.co/__image/w=650,h=433,q=100/06/066eaf500adfde735e4b8891c7874135da6fdab3.jpeg

មិនតែប៉ុណ្ណោះ ល្អហួស បានសរសេរសារថា «នាងខ្ញុំមិនចង់ឱ្យមនុស្សចងចាំនាងខ្ញុំត្រឹមតែជាម្ចាស់មកុដម្នាក់នោះទេ ប៉ុន្តែនាងខ្ញុំចង់ឱ្យមនុស្សចងចាំថា មានក្មេងស្រីខ្មែរម្នាក់ ដែលបានប្រើមកុដ និងឱកាសរបស់ខ្លួន ដើម្បីនាំយកក្តីស្រឡាញ់ទៅជូនប្រជាជនរបស់ខ្លួន។ ព្រោះសម្រាប់នាងខ្ញុំ ភាពជោគជ័យពិតប្រាកដ គឺមិនមែនត្រឹមតែការឈរនៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែគឺការអាចត្រឡប់មកជួយសង្គម និងធ្វើឱ្យជីវិតអ្នកដទៃមានស្នាមញញឹមបាន…»។ ពិតជាសមនឹងឈ្មោះពិតមែន ល្អហួស មិនធ្វើឲ្យប្រជាជនខ្មែរខកបំណងនោះឡើយ៕

https://s9.kh1.co/__image/w=650,h=367,q=100/bd/bd46a82cc701d61e8d9c3f76ca5e5e197921f1fb.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/64/645f200076569d6df3d45cf4d8744df33a5f5571.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/9f/9fa1bb4b4b3f55df6ea912eea0ad0f63b8a4f3e8.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/7e/7e1f03e5feffea6e9c8e5d8eb5dc62840bb6e7d0.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/9d/9deb5f5cd032a485dcbf041e8f9e520f78eede46.jpeg
https://s9.kh1.co/__image/w=650,h=433,q=100/19/19614839d337b7203da3401c64fc97ed5f06dbca.jpeg
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T