លោក អ៉ិន វិចិត្រ ត្រូវបានគេស្គាល់ថាជាដឹកនាំកម្មវិធីប្រឡងបវរកញ្ញាលំដាប់ថ្នាក់អន្តរជាតិ និងជាផលិតករភាពយន្ដខ្មែរ បានសម្រេចជោគជ័យភារកិច្ចដ៏អស្ចារ្យលើកតម្កើងមុខមាត់ជាតិ និងបង្វឹកសមត្ថភាពយុវជនខ្មែរឲ្យកាន់តែល្អស្ដង់ដារអន្តរជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងឆ្នាំនេះ លោក វិចិត្រ មានមោទនភាពចំពោះសមិទ្ធផលរបស់ ល្អហួស និង យ៉ាងយ៉ាង ដែលស្ថិតក្រោមការបង្វឹករបស់ក្រុមហ៊ុនលោកផ្ទាល់។
តាមរយៈការបង្ហោះសាររបស់លោក អ៉ិន វិចិត្រ បានឲ្យដឹងថា
“ខែនេះ កូនៗខ្ញុំឈ្នះច្រើនលើឆាកអន្តរជាតិ និងថ្នាក់ជាតិ
Laor Hours ល្អហួស Miss Teen Icon International
Yang Yang Master Chef Junior Cambodia
ក្រុមហ៊ុនខ្ញុំបានបណ្តុះបណ្តាលគ្រាប់ពេជ្រកម្ពុជាជាច្រើនរូប នាំមុខមាត់មកជាតិ។ ឥឡូវខ្ញុំមានសាលារៀនដល់ទៅ២ទៀត Steila International School និង Nova International School។ ខ្ញុំកាន់តែមានឱកាសបង្កើនធនធានមនុស្សឲបានច្រើនទៀត សម្រាប់ជាតិ។ ខ្ញុំនឹងបង្កើតការប្រកួតប្រជែង ចំណេះដឹងវិទ្យាសាស្រ្ត អក្សរសិល្ប៍ខ្មែរ ភាសាអង់គ្លេស និងការតស៊ូមតិ។”








