ច្រើនទៅ ច្រើនទៅហើយ! អ្នកដឹកនាំសម្តែង ផលិកម្មហង្សមាសរូបនេះ ឆ្លងកូវីដ១៩ ដោយសារតែ…

//s9.kh1.co/e0/e0cfbc599e24691731a78806117345d801ac8237.png
តារា & កម្សាន្ដ

 ១២-មីនា-២០២១ ៩ព្រឹក · ៤ ឆ្នាំមុន

ក្តៅៗអ្នកដឹកនាំសម្តែងរបស់ផលិតកម្មហង្សមាស រូបនេះត្រូវបានតេស្តវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយនិងលោកណុប ប៉ាយ៉ារិទ្ធិ

ភ្នំពេញ៖ យោងតាមគណនីហ្វេសប៊ុក មួយដែលមានឈ្មោះថា Eco Vaksong ដែលមានបងប្អូន និងប្រិយមិត្តមួយចំនួនបានស្គាល់ថា លោកជាអ្នកដឹកនាំសម្តែងប្រចាំនៅក្នុងផលិតកម្មហង្សមាស មួយរូបដ៏ល្បី កាលពីពេលថ្មីៗនេះ លោកត្រូវបានក្រុមគ្រូពេទ្យជំនាញបានបញ្ជាក់ថា លោកវិជ្ជមានជំងឺកូវីដ១៩ ។ចំពោះមូលហេតុ និងដំណើរដើមទងមុននិងចេញលទ្ធផលវិជ្ជមាននេះ លោកបានធ្វើការបង្ហាញតាមរយ:គណនីហ្វេសប៊ុករបស់លោកយ៉ាងដូច្នេះថា ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ប្រភពEco Vaksong
  ប្រភពEco Vaksong
  ប្រភពEco Vaksong
  ប្រភពEco Vaksong

ខ្ញុំបាទមកតេស្តរកមេរោគកូវិត១៩​ ព្រោះខ្ញុំបានទាក់ទងដោយប្រយោលជាមួយបង​ ណុប​ បាយ៉ារិទ្ធ​ កាលពីថ្ងៃ៣​ ឥឡូវនេះខ្ញុំមានអាការះ​ ក្អក​ ក្តៅខ្លួន​ ឈឺក​ ផ្តាសាយ​ ឈឺក្បាល​ អរគុណបងប្អូនទាំងអស់ដែលបានបារម្ភ​ និង​ សុំទោសផងដែលអត់បានលេីកឬឆ្លេីយតបទៅវិញ​ ការពារទាំងអស់គ្នា​

ប្រភពEco Vaksong

បន្ទាប់ពីបានទាក់ទងដោយប្រយោលជាមួយលោក ណុប បាយ៉ារិទ្ធិ មិនទាន់បានប៉ុន្មានផង លោកក៏បានចេញមកបញ្ជាក់ម្តងទៀតនៅក្នុងគណនីហ្វេសប៊ុករបស់លោក បន្ទាប់ពីវិជ្ជមានកូវីដ១៩ យ៉ាងដូច្នេះថា៖

  ប្រភពEco Vaksong
  ប្រភពEco Vaksong

ជំរាបសួរ​ពុកម៉ែបងប្អូន​ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វេីតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ​វិជ្ជាមាន​(Positive) អរគុណសម្រាប់ការសួរសុខទុក្ខ​ពេលនេះស្ថានភាពជំងឺរបស់ខ្ញុំ​ក្រុមគ្រូពេទ្យជំនាញកំពុងព្យាបាលនិងតាមដាន​អរគុណជាពិសេសដល់គ្រួសារ​ហង្សមាស​ គ្រុប​ដែលបានយកចិត្តទុកជួយសម្រួលក្នុងការមេីលថែទាំខ្ញុំបាទ​អរគុណលោកអគ្គនាយក​អ៉ឹង​ សុងលាភ​អ្នកស្រី​អ៉ឹង​ គី​មលាង​🙏❤️️ និងអរគុណបងស្រី​ចន​ ចាន់លក្ខិណា​ប្រធានសមាគមន៍សិល្ប:​។ ជាចុងក្រោយសូមប្រជារដ្ឋទាំងអស់ចូលរួមការពារ​ពាក់ម៉ាស​លាងដៃ​ រក្សាគំលាតអោយបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស​។ ខ្ញុំនិង Update ពីស្ថានភាពជំងឺរបស់ខ្ញុំនៅពេលក្រោយៗទៀត​អរគុណ🙏❤️️

  ប្រភពEco Vaksong
  ប្រភពEco Vaksong
  ប្រភពEco Vaksong

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមពេលនេះ ករណីវិជ្ជមានកូវីដ១៩ នៅតែបន្តកើតមាននៅកម្ពុជា ដោយបានកើនឡើងដល់ទៅ ១១៦៣នាក់ ដែលក្នុងនោះមានករណីស្លាប់លើបុរសជនជាតិខ្មែរម្នាក់ដែលជាករណីស្លាប់ដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T