បរទេស៖ ខ្សែបម្រើសញ្ជាតិស្កុតលែនរបស់ក្រុមបិសាចក្រហម Manchester United គឺកីឡាករ Scott McTominay បានផ្តល់ការយល់ដឹងអំពីផ្នត់គំនិតរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដោយបានពិពណ៌នាថាគាត់គឺជាវត្តមានដ៏ធំនៅក្នុងក្លិប។ តារាឆ្នើម Zlatan Ibrahimovic របស់ក្រុម AC Milan គឺជា បុរសដែលមានភាពស្វាហាប់ និងមុឺងម៉ាត់ នេះបើយោងតាមសម្តីរបស់កីឡាករ Scott McTominay ដែលបាននិយាយថាអតីតមិត្តរួមក្រុម Manchester United របស់គាត់គឺជាមនុស្សដែលគ្មានមេត្តានៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា កីឡាករ Zlatan Ibrahimovic បានចំណាយរយៈពេល ២ ឆ្នាំ នៅ Old trafford លេងឱ្យក្រុមបិសាចក្រហម Manchester United បន្ទាប់ពីចូលរួមជាមួយក្លិបក្នុងការផ្ទេរដោយឥតគិតថ្លៃពីក្លិបអ្នកមានបារាំង PSG ក្នុងឆ្នាំ ២០១៦ ដោយរកបាន ២៩ គ្រាប់ក្នុងការប្រកួតចំនួន ៥៣ ប្រកួត ខណៈពេលដែលគាត់បានជួយក្លិបបិសាចក្រហមឱ្យទទួលបានពានរង្វាន់ Europa League និង Carabao Cup ផងដែរ។

គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះបានក្លាយជាកំពូលកីឡាករម្នាក់ក្នុងចិត្តអ្នកគាំទ្រក្នុងអំឡុងពេលនោះហើយ McTominay ក៏បានសារភាពផងដែរថា Zlatan Ibrahimovic មិនមែនជាកីឡាករដែលងាយស្រួលលេងជាមួយគាត់នោះទេ ដោយសារតែគាត់ទាមទារស្តង់ដាខ្ពស់ពីមិត្តរួមការងាររបស់គាត់៕
