ពិតជាហ៊ានមែន!​ គណនី TikTok ផ្លូវការរបស់ BTS ត្រូវបានជនមិនស្គាល់មុខលួចយកទៅប្រើប្រាស់

//s9.kh1.co/2e/2ed2047532610ab1b2214bb73cb0d9294a944a24.jpg
តារា & កម្សាន្ដ

 ១០-មីនា-២០២១ ១ល្ងាច · ៤ ឆ្នាំមុន

គណនី TikTok ផ្លូវការរបស់ BTS ត្រូវបានជនមិនស្គាល់មុខលួចយកទៅប្រើប្រាស់

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះគណនី TikTok របស់ក្រុមចម្រៀង BTS ត្រូវបានអ្នកគាំទ្រសង្ស័យថាត្រូវបានត្រូវជនឆ្លៀតឱកាសលួចយកទៅប្រើប្រាស់ ដោយយោងតាមរយ:សកម្មភាពចម្លែកៗមួយចំនួនដែលបានកើតឡើងនៅលើគណនីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ វីដេអូដែលបង្ហោះកាលពីថ្មីៗនេះដែលត្រូវបានដាក់ចំណងជើងថា «soon» មានបង្កប់ទៅដោយភ្លេងដែលស្តាប់ទៅស្រដៀងនឹងសាច់ភ្លេងសម្រាប់ដាក់នៅក្នុងរឿងព្រឺរន្ធត់ ព្រមទាំងមានញញួរទៀតផង ហើយវីដេអូនោះក៏ត្រូវបានលុបចោលវិញ។

បន្ថែមពីលើនេះទៀតព័ត៌មានដែលបានបង្ហោះក៏មិនបានទាក់ទងពីក្រុមចម្រៀងនេះនោះទេ ហើយអ្នកគាំទ្រក៏សង្គេតឃើញថា ជនឆ្លៀតឱកាសដែលបានយកគណនីនេះទៅ ក៏បានយកទៅចុចតាមដានគណនីពីរផ្សេងទៀត ដែលទំនងជាគណនីរបស់ជនឆ្លៀតឱកាស ឬក៏គណនីអ្នកស្គាល់គ្នារបស់គេនោះតែម្តង មកទល់ពេលនេះវាក៏ត្រូវបានលប់ចោលពីបញ្ជីអ្នកតាមដានរួចហើយផងដែរ។

| @EmuslanAudrey/Twitter
| @EmuslanAudrey/Twitter

អ្នកគាំទ្រក៏បានរកឃើញថាជនឆ្លៀតឱកាសនោះត្រូវបានគេស្គាល់ថាជា “Team Alpha” ហើយគណនី TikTok របស់ក្រុម BTS ក៏បានក្លាយជាគោលដៅរបស់ពួកគេ។

| @kim_vvtae/Twitter
| @kim_vvtae/Twitter

បន្ទាប់ពីជ្រៀតចូលទៅក្នុងគណនីយ៍របស់ BTS បានសម្រេច ពួកគេក៏បង្ហាញពីភាពជោគជ័យរបស់ខ្លួនតាមរយ:ការផ្លាស់ប្តូរការណែនាំរបស់គណនីយ៍ទៅតាមការចង់បានរបស់ពួកគេ។

ជាចុងក្រោយពួកគេក៏បាននិយាយថា គេធ្វើបែបនេះដើម្បីជាការកម្សាន្តសប្បាយប៉ុណ្ណោះ។ ដោយសារបញ្ហានេះហើយ អ្នកគាំទ្របានសុំឱ្យក្រុមរក្សាសុវត្ថិភាពរបស់គណនីនៃ TikTok ឱ្យប្រគល់គណនីទៅឱ្យ Big Hit Entertainment ជាអ្នកគ្រប់គ្រងវិញ៕

| @kim_vvtae/Twitter
| @kim_vvtae/Twitter

ប្រភព 1

Hong Vannsothy
អាយធី (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T