រាជធានីភ្នំពេញ ៖ ពិតណាស់ ក្រោយពេល ទទួលបានដំណឹងថា ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល របស់ស្ថានីយទូរទស្សន៍ប៉ុស្តបាយ័ន បានឆ្លងជំងឺកូវីដ១៩ភ្លាម ទាំងពិធីករ ពិធិការិនី តារាចម្រៀង របស់ស្ថានីយទូរទស្សន៍ និងផលិតកម្មហង្សមាស ព្រមទាំងមនុស្សដែលបាន ប្រាស្រ័យទាក់ទងទាំងអស់ ជាមួយនឹងពិធីការិនីរូបនេះ ត្រូវតម្រូវឲ្យទៅធ្វើតេស្ត ដើម្បីស្វែងរកឲ្យឃើញថា តើបានឆ្លងជំងឺកូវីដដែលឫទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាចម្រៀងម្នាក់ក្នុងចំណោម តារាចម្រៀងដែលកំពុងតែលេចធ្លោក្នុងផលិតកម្មហង្សមាស កញ្ញា កែវ សុបញ្ញា បានបង្ហាញប្រាប់ឲ្យដឹង ពីជំងឺដែល កាចសាហាវ ជាងជំងឺកូវីដនោះ គឺជំងឺរើសអើង នេះដោយសារតែ ការធ្វើតេស្តរបស់ខ្លួន មិនទាន់បានចេញនៅឡើយ ក៏ទទួលសម្ពាធពី បរិបទជុំវិញខ្លួនដល់ថ្នាក់នេះហើយ។
គួរបញ្ជាក់ផងដែរថា តារាចម្រៀងរូបនេះ បានសរសេរសារ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យមហាជន បានដឹងថា ៖
ខ្ញុំគ្រាន់តែយកសំណាក់តេសលទ្ធផលមិនទាន់បានចេញផងមានអារម្មណ៍ខ្លួនឯងមានសម្ពាធម្លេះជំងឺរើសអើងគួរអោយខ្លាចជាងកូវីតទៀតពេលនេះ hmmmm គ្មានអ្នកណាចង់អោយវាកើតឡើងទេ យល់ទេ យល់ទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖




