ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងជើងចាស់ លោក វណ្ណា ពិសិដ្ឋ បានជួបរឿងដ៏អកុសលមួយគឺមានលោកម្តាយរបស់បានទទួលអនិច្ចកម្ម ធ្វើឲ្យទស្សនិកជនដែលជាហ្វេនៗរបស់ក៏សម្តែងនូវ ការសោកស្តាយជំនួសលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនេះបើយោងតាមការបង្ហោះរបស់គណនីរបស់តារាប្រុសរូបនេះ បានបង្ហោះពីរូបភាពម្តាយខ្លួនកាលពីម្សិលមិញនិង ព្រមទាំងពោលពាក្យលាជាលើកចុងក្រោយយ៉ាងរំជួលចិត្តថា៖
ចាប់ពីពេលនេះតទៅកូនឈប់បានឃេីញអ្នកម្តាយជាទីស្រឡាញ់ជារៀងរហូតហេីយ កូនសូមឲ្យវិញ្ញាណក្ខន្ធអ្នកម្តាយទៅកាន់សុគតិភព សូមម៉ាក់ទៅឲ្យបានសុខណាម៉ាក់ណា
យ៉ាងណាមិញ អ្នកគាំទ្របាននាំគ្នាចូលរំលែកទុក្ខនិង មួយចំណែកទៀតបានប្រាប់ទៅកាន់វណ្ណា ពិសិដ្ឋ ឲ្យកាន់តែមានភាព រឹងមាំក្នុងស្ថានភាពដែលពិបាកមួយនេះផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖



