ជប៉ុន៖ វិចិត្រករជប៉ុនម្នាក់ឈ្មោះថា Meetissai បានសូនរូបចម្លាក់តូចៗចេញពីរូបសត្វល្បីៗនៅលើអ៊ីនធើណែត ដែលលោកជ្រើសយកមកជាច្រើន មានទាំងឆ្មា ឆ្កែ និងសត្វដទៃទៀតដែលគួរឱ្យចាប់អារម្មណ៍និងមានកាយវិការប្លែកៗគួរឱ្យអស់សំណើចបំផុត។ វិចិត្រករនេះបានសូនពួកវាឡើងជារូបរាងចម្លែកៗដែលមើលទៅដូចជា alien ជាជាងសត្វធម្មតា ដែលមើលទៅកំប្លែងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរូបចម្លាក់តូចៗរបស់ Meetissai មានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែក្រុមមនុស្សជាច្រើនដែលស្រលាញ់សត្វចញ្ចឹមដូចជាឆ្មាហើយនិងឆ្កែ ដូចដែលយើងធ្លាប់ដឹងមកហើយថា មាតិកាជាងពាក់កណ្តាលទៅហើយលើអ៊ីនធើណេតគឺជាវីដេអូនិងរូបភាពសំណើចឆ្កែឆ្មា។
ជាមួយនឹងអ្នក followers ដល់ទៅ219.2K នៅលើ Twitter វិចិត្រកររូបនេះបានកសាង fanbase អន្តរជាតិដ៏រឹងមាំមួយរួចទៅហើយសម្រាប់ក្រុមអ្នកដែលចូលចិត្តអ្វីចម្លែកៗលើអ៊ីនធើណេត។ មិនចាំបាច់និយាយច្រើន សូមមើលស្នាដៃថ្មីបំផុតមួយចំនួនរបស់ Meetissai នៅខាងក្រោមនេះ ដែលរូបចម្លែកៗរបៀបម៉េចក៏មានដែរ៖
#1. រូបឆ្មាលើកមេដៃ
#2. សត្វអ្វីនឹង?!
#3. Octo-Cat
#4. ញាក់សាច់...
#5. នារីក្បាលអូទ្រីស
#6. ទា?
#7. Alien?
#8. ឆ្កែកវែង
#9. Supersquirrel
#10. ឆ្មាអង្គុយក្នុងឡាំង
#11. កូនកាត់ឱ្យច្បាស់ក្រឡែត
#12. កំប្រុកស្ងាប?
#13. រូបនេះ cute ម្ល៉េះទេ
#14. ដាក់ shutter speed 1/1000 ថតអីបានជាប់
#15. ឆ្កែសាច់ដុំ
#16. ស្អីគេចេះ?
#17. ឆ្មាមានភ្នែកភ្លឺពេលងងឹត
#18. ពេលត្រូវកម្តៅថ្ងៃវារលាយ
#19. មិនដឹងសោះថាទីទុយចេះអង្គុយបត់ជើង
#20. សួស្តី!
#21. ឆ្មាជាវត្ថុរាវ ហើយក៏គ្មានរូបរាងពិតប្រាកដដែរ ហាហា
#22. ដេកយ៉ាងម៉េចនឹង?
#23. ចម្លែកៗ...
#24. ឯណាក្បាល?
#25. រូបដែលថតចំពេលល្អ
#26. ឆ្មា...?
#27. លទ្ធផលឱ្យអ្នកមិនចេះថត panorama ថតរូប
#28. ផ្លោះរបងរកស្នេហ៍
#29. មើលមួយភ្លេត ស្មានតែគេមួលខ្លួនវា
#30. ឆ្មា ឬ នំប័ុង?