នៅរសៀលថ្ងៃអង្គារ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុនខេនិចខបភើរេហ្សិនខូអិលធីឌី បានប្រារព្ធពិធីសិក្ខាសាលាស្ដីអំពី “ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និង សម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង ពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីនេះប្រារព្វឡើងក្រោមអធិបតីភាពរបស់លោក ណាតថៈពុង កែវត្រាក់គូលពុង អគ្គនាយកក្រុមហ៊ុនភីធីធី ខេមបូឌាអិលធីឌី និង លោក ផាឡាវ៉ាត់ ផាឡាវ៉ាតវិឆ័យ អគ្គនាយករង ក្រុមហ៊ុនភីធីធី ខេមបូឌា រួមជាមួយលោក ខេវិន និតាស្នាចារុគុណ នាយកប្រត្តិបត្តក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី រួមទាំងតំណាងក្រុមហ៊ុនអាឡាយអ៊ែន ឡនឌ្រី ស៊ីស្ទឹម លោក សូគ្រី គីរ៉ៃ អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៏ និង គណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី នៅសណ្ឋាគារអុកវូឌប្រីមៀរភ្នំពេញ។

គួរបញ្ជាក់ថាការប្រារព្វកម្មវិធីសិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងធ្វើបទបង្ហាញទៅកាន់វិនិយោកគិនដែលមានបំណងចង់វិនិយោគបន្ថែមឬកំពុងមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដ៏មានសក្ដានុពលក្នុងពេលនេះ និងអំពីព័ត៌មានក្នុងកាវិនិយោគឬព័ត៌មានផ្សេងៗទៀតអំពីអាជីកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិនេះផងដែរ។

លើសពីនេះទៀតដោយការមើលឃើញអំពីសក្តានុពលនៃអាជីវកម្មបោកគក់និងសម្ងួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនជាខ្លាំងគួរអោយកត់សម្គាល់ដែលបានបង្កើតជាចក្ខុវិស័យយ៉ាងមុតមាំក្នុងការពង្រីកអាជីវកម្មហាងបោកគក់និងសម្ងួតសម្លៀកបំពាក់ អតថេរិ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះដែរ ក្រុមហ៊ុនភីធីធី(ខេមបូឌា)អិលធីឌី និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិនខូអិលធីឌី ក៏បានប្រារព្ធ ពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធផ្ដាច់មុខអាជីវកម្មហាងបោកគក់និងសម្ងួតសម្លៀកបំពាក់អតថេរិនៅប្រទេសកម្ពុជា។

តាមព័ត៍មានដែលបានបង្ហាញសម្រាប់វិនិយោគគិនទាំងអស់ ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើអាជីវកម្មបោកគក់និងសម្ងួតដែលជាអាជីវកម្មកំពុងមានសក្តានុពលនាពេលបច្ចុប្ននេះអាចធ្វើការទាក់ទងដាក់ពាក្យស្នើរដើម្បីប្រកបអាជីវកម្មនេះមកកាន់ក្រុមហ៊ុនភីធីធី(ខេមបូឌា) អិលធីឌី បានចាប់ពីពេលដែលបានផ្តល់ដំណឹងនេះតទៅ ក្រុមការងារនិងរង់ចាំទទួលស្វាគមន៏និងផ្ដល់ព័ត៌មានផ្សេងៗ ជូនទៅដល់អ្នកវិនិយោគគ្រប់រូប ដែលមានបំណងចង់បណ្ដាក់ទុននិងក្លាយជាសមាជិកនៃគ្រួសារភីធីធី ។

លើសពីនេះទៀត ក្រុមហ៊ុនភីធីធី (ខេមបូឌា) មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជា៖ ស្ថានីយប្រេងឥន្ធនៈ (PTT Petrol Station), ហាងកាហ្វេអាម៉ាហ្សូន (Café Amazon), ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី (EV Station Pluz), ហ្វិតអ៊ីចហ្វ្រេស(Fit Express), ហាងទំនិញ (7-Eleven), ក៏ដូចជាហាងបោកគក់សម្ងួត សម្លៀកបំពាក់ អតថេរិ (Otteri wash & dry), រួមទាំងមាន ទីតាំងសម្រាប់ជួលដើម្បីប្រកបអាជីវកម្ម Lifestyle ផ្សេងៗជាច្រើនប្រភេទទៀតផងដែរ។


