តួនាទីសំខាន់របស់កាល់ស្យូមសម្រាប់ម្ដាយ និងទារក ជាពិសេសអំឡុងពេលមានផ្ទៃពោះ

//s9.kh1.co/55/55e31d210af80a86579534abb1c7b5cd59ab97ad.jpg
សង្គម

 ២១-ឧសភា-២០២៥ ១២ល្ងាច · ១០ ម៉ោងមុន

តួនាទីសំខាន់របស់កាល់ស្យូមសម្រាប់ម្ដាយ និងទារក ជាពិសេសអំឡុងពេលមានផ្ទៃពោះ

ចាប់ពីកុមារភាពរហូតដល់វ័យចំណាស់ ឆ្អឹង និងធ្មេញ គឺជាផ្នែកមួយដ៏សំខាន់របស់រាងកាយ។ ចំពោះទារក កាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការលូតលាស់ឆ្អឹង ដោយធានាបាននូវធ្មេញរឹងមាំ និងឆ្អឹងដែលមានសុខភាពល្អ។ នៅពេលមនុស្សកាន់តែចាស់ទៅ ការរក្សាកំហាប់ឆ្អឹងពិតជាសំខាន់ ព្រោះដើម្បីការពារការបាក់ឆ្អឹង ការបាក់ធ្មេញ និងភាពទន់ខ្សោយនៃឆ្អឹង ។   ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅពេលដែលការទទួលទានជាតិកាល់ស្យូមមិនគ្រប់គ្រាន់ រាងកាយចាប់ផ្តើមទាញយកជាតិកាល់ស្យូមពីឆ្អឹង ដែលបណ្តាលឱ្យឆ្អឹងចុះខ្សោយបន្តិចម្តងៗ។ ការទាញយកជាតិកាល់ស្យូមពីឆ្អឹង នាំឱ្យកំហាប់របស់ឆ្អឹងថយចុះ ដែលអាចវិវត្តទៅជាជំងឺពុកឆ្អឹង ហើយនាំឱ្យមានហានិភ័យនៃការបាក់ឆ្អឹង។ លើសពីនេះទៀត កង្វះជាតិកាល់ស្យូមអាចបង្កឱ្យមានការរមួលក្រពើ ស្ពឹក និងចង្វាក់បេះដូងលោតខុសប្រក្រតី ដែលអាចបណ្តាលឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ ប្រសិនបើមិនមានការព្យាបាល។ ​​

កាល់ស្យូមមានសារៈសំខាន់សម្រាប់មនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រីមានផ្ទៃពោះតែម្ដង។ នៅអំឡុងពេលមានផ្ទៃពោះ ទារកនៅក្នុងផ្ទៃត្រូវការជាតិកាល់ស្យូម ដែលមិនត្រឹមតែសម្រាប់ការលូតលាស់ឆ្អឹង និងធ្មេញប៉ុណ្ណោះទេ តែក៏ដើម្បីធ្វើឱ្យចង្វាក់បេះដូងមានភាពប្រក្រតី និងលទ្ធភាពធ្វើឱ្យឈាមកកបានល្អផងដែរ ។ ជាមួយគ្នានេះ អង្គការស្បៀងអាហារពិភពលោក (FAO) បានបង្ហាញថា «ពុំមានកម្រិតតួលេខជាក់លាក់ណាមួយ ដែលកំណត់តម្រូវការនៃជាតិកាល់ស្យូមរបស់យើង ឬកម្រិតណាមួយ ដែលអាចបណ្តាលឱ្យមានកង្វះជាតិកាល់ស្យូមនោះទេ»។ តែទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើស្រី្តមានផ្ទៃពោះមានជាតិកាល់ស្យូមតិចតួចពេក ឬមិនបានទទួលទានអាហារដែលមានជាតិកាល់ស្យូមគ្រប់គ្រាន់ពីរបបអាហាររបស់គាត់ នោះទារកក្នុងផ្ទៃរបស់គាត់នឹងស្រូបយកជាតិកាល់ស្យូមពីឆ្អឹងរបស់គាត់ ដែលអាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពម្តាយ និងទារកនាពេលអនាគត។ មួយវិញទៀត ប្រសិនបើទារកនៅក្នុងផ្ទៃទទួលជាតិកាល់ស្យូមមិនបានគ្រប់គ្រាន់ទេនោះ នឹងអាចបណ្ដាលឱ្យកើតជំងឺក្រិស (Rickets) ផងដែរ។ ​

យោងតាមអង្គការសុខភាពពិភពលោកបានបង្ហាញថា នៅអំឡុងពេល៣ខែចុងក្រោយនៃការពពោះ រាងកាយរបស់ម្តាយត្រូវការជាតិកាល់ស្យូមច្រើនជាងមុន ដោយសារតែទារកក្នុងផ្ទៃក៏ត្រូវការសារជាតិនេះ ដើម្បីការលូតលាស់ឆ្អឹង និងធ្មេញផងដែរ។ ប្រសិនបើគ្មានការផ្គត់ផ្គង់នូវជាតិកាល់ស្យូមប្រចាំថ្ងៃដល់មាតានោះទេ ជាតិកាល់ស្យូមនឹងត្រូវបានទាញចេញពីឆ្អឹងរបស់ម្តាយ ដែលជាលទ្ធផលធ្វើឱ្យឆ្អឹងខ្សោយ និងវិវត្តន៍ទៅជាជម្ងឺពុកឆ្អឹងសម្រាប់ម្តាយ។ ​

ជំងឺពុកឆ្អឹង (Osteoporosis) បានកើតឡើងលើមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ ហើយវាជាប្រភេទជំងឺម្យ៉ាង ដែលបណ្តាលឱ្យកំហាប់របស់ឆ្អឹង និងគុណភាពឆ្អឹងមានការថយចុះ ឈានទៅដល់ភាពទន់ខ្សោយនៃឆ្អឹង ហើយបង្កើននូវឱកាសគ្រោះថ្នាក់នៃការប្រេះស្រាំនៃឆ្អឹង និងជំងឺមួយទៀតនោះគឺ កង្វះកាល់ស្យូមនៅក្នុងឈាម (Hypocalcemia)។ ដូចគ្នានេះដែរ កង្វះជាតិកាល់ស្យូមចំពោះស្ត្រីមានផ្ទៃពោះ​អាចបង្កផលប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារកក្នុងផ្ទៃដូចជា ​ជំងឺពុកឆ្អឹង ការញ័រ ការស្ពឹកស្រពន់ រមួលក្រពើ និងជំងឺតេតាណូសជាដើម។​

អ្នក​អាច​ស្វែងរក​ជាតិ​កាល់ស្យូម​បាន​តាម​រយៈ​ផលិតផល​ទឹកដោះគោ និង​មិនមែន​ទឹកដោះគោ ដូច​ជា​ត្រីខកំប៉ុង និង​អាហារ​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ដូច​ជា ធញ្ញជាតិ ទឹក​ផ្លែ​ឈើ ទឹក​សណ្តែក បាយ ភេសជ្ជ​កំប៉ុង នំប៉័ង និង​អាហារូបត្ថម្ភ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​ជាដើម​។​

តាមរយៈការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ស្ត្រីមានផ្ទៃពោះទទួលទានជាតិកាល់ស្យូមតិចជាងការណែនាំ។ ​នេះ​ដោយសារតែរបបអាហារដែលពួកគាត់​ទទួលទាន​មិនសូវមាន​ជាតិ​កាល់ស្យូម​។ ដើម្បីដោះស្រាយបញ្ហានេះ អង្គការសុខភាពពិភពលោក (WHO) ណែនាំឱ្យបន្ថែមជាតិកាល់ស្យូមប្រចាំថ្ងៃពី ១.៥ ទៅ ២ក្រាម ចែកជាបីដូស ដោយចាប់ផ្តើមពីពេលពពោះបាន ២០សប្តាហ៍រហូតដល់ថ្ងៃសម្រាល។​ ​

អាហារបំប៉នកាល់ស្យូមមានសារៈសំខាន់សម្រាប់ការថែរក្សាសុខភាពពេលពពោះ និងត្រូវបានណែនាំសម្រាប់ប្រើប្រាស់មុនពេលសម្រាលទារក ដើម្បីការពារបម្រុងក្រឡាភ្លើង (pre-eclampsia) ជាពិសេសការឡើងសម្ពាធឈម។ក្នុងចំណោមអាហារបំប៉នកាល់ស្យូមជាច្រើនប្រភេទនៅក្នុងទីផ្សារ កាល់ស្យូម គ័រប៊ីយែរ ត្រូវបានណែនាំដោយគ្រូពេទ្យ និងអ្នកជំនាញផ្នែកវេជ្ជសាស្រ្ដ ថាជាឱសថដែលមានជាតិកាល់ស្យូមខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដែលផលិតដោយក្រុមហ៊ុន Sanofi របស់ប្រទេសបារាំង ហើយត្រូវបាននាំចូលស្របច្បាប់ដោយក្រុមហ៊ុន Zuellig Pharma Cambodia តាំងពីឆ្នាំ2000។ ដើម្បីបំប៉នសុខភាពឆ្អឹងឱ្យល្អប្រសើរ ឥឡូវនេះ Zuellig Pharma Cambodia បានណែនាំ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ថ្មី ដោយបានបន្ថែមកាល់ស្យូម២ដងក្នុងមួយអំពូល ដែលជារូបមន្តថ្មីដ៏មានប្រសិទ្ធភាព ត្រូវបានផលិតឡើងដើម្បីជួយឱ្យឆ្អឹងរឹងមាំ និងថែរក្សាកំហាប់ឆ្អឹងបានល្អ។ កាល់ស្យូម គ័រប៊ីយែរ អ៊ិចស្ត្រា ផ្សំពីកាល់ស្យូមសរីរាង្គដែលរាងកាយងាយស្រូបយក ដើម្បីជួយឱ្យសុខភាពឆ្អឹងរឹងមាំ ដោយបន្ថែមកាល់ស្យូម២ដងក្នុងមួយអំពូល ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកដែលមានតម្រូវការកាល់ស្យូមខ្ពស់ ជាពិសេស​ ស្ត្រីកំពុងមានគភ៌​និងកំពុងបំបៅដោះកូន ព្រមទាំងទារកផងដែរ។​ ​

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/9c/9c4125447ef534b27b2507ae057049467263853b.jpg

ក្រសួងសុខាភិបាល ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋអាយុចាប់ពី១២ឆ្នាំឡើង ដើម្បីបង្ការជាមុនសំដៅ ធានាភាពស៊ាំសហគមន៍ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៥នេះ

 ១៩-ឧសភា-២០២៥ 
 ១០ព្រឹក · ៣ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T