លេងស្ទាយ៍មិនឲ្យច្រឡំគេ គង់ ចាន់ស្រីមុំ ប្លែកជានិច្ច

//s9.kh1.co/21/2152ae1b6cb0b752d55fd32ca86e7ed46ab8c4c6.jpg
តារា & កម្សាន្ដ

 ០៦-មីនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ញាក់សាច់! ពេល គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេសនេះ ត្រូវបានមហាជន ក៏ដូចជា អ្នកគាំទ្រ សរសើរមិនដាច់មាត់ថា ស្អាត គ្រប់ៗគ្នា

កម្សាន្ត៖ អ្នកនាង គង់ ចាន់ស្រីមុំ ដែលពុកម៉ែបងប្អូនបានស្គាល់រួចមកហើយថា ជាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដែលអ្នកនាង បច្ចុប្បន្នគឺជាពិធីការិនីនៅក្នុងកម្មវិធីធំៗជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក កាលពីប៉ុន្មានម៉ោងនេះ អ្នកនាងគង់ ចាន់ស្រីមុំ បានបញ្ចេញរូបភាពប៉ុន្មានសន្លឹកយ៉ាងស្រស់ស្អាតជាមួយឈុតប្លែកៗភ្នែក មើលមិនចង់ស្គាល់ អមជាមួយ Caption បែបចចាក់ដោតបែបដូច្នេះថា៖

កុំទៅខ្វល់ជាមួយពាក្យសម្តីរបស់គេ​ និយាយដាក់យេីង​ កុំព្យាយាមពន្យល់ពីអ្វីដែលគេគិតមកលេីយេីង​ ព្រោះការគិតរបស់មនុស្សម្នាក់ៗគឺខុសគ្នា​ ទោះយេីងខំពន្យល់រឺនិយាយប្រាប់ពីការពិតយ៉ាងណាក៏មិនអាចលុបនៅការគិតអាក្រក់ពីខួររបស់គេមកលេីយេីងបានដែល​ សំខាន់យេីងស្គាល់ខ្លួនឯងច្បាស់។

ក្នុងនោះដែរ ក្នុងឈុតពណ៍ប្រផេះដ៏ពិសេសមួយនេះ បានបន្ថែមសម្រស់ដល់ អ្នកនាង គង់ ចាន់ស្រីមុំ មើលទៅកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត និង ទាក់ទាញជាទីបំផុត ដោយហេតុថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាមួយរូបដែលត្រូវបានមហាជនខ្មែរ លាន់មាត់សរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ជាពិសេស ទទួលស្គាល់ថា ជាតារាដែលចូលចិត្តនិយមភាពច្នៃប្រឌិត ភាពស៊ីវីល័យ និង បង្ហាញអត្ថរូបថ្មីៗ ជូនទស្សនិកជន ក៏ដូចជា អ្នកគាំទ្រ នូវអ្វីដែលជារបស់ខ្លួន៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
អ្នកនាង គង់ ចាន់ស្រីមុំ ក្នុងឈុតពិសេស
គង់ ចាន់ស្រីមុំ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T